IMF WB និង WTO អំពាវនាវពិភពលោកជំរុញពាណិជ្ជកម្មបើកទូលាយ
|
IMF WB និង WTO អំពាវនាវពិភពលោកជំរុញពាណិជ្ជកម្មបើកទូលាយ (VNA) |
(VOVworld) – អង្គការហិរញ្ញវត្ថុពិភពលោកទាំងមូលបានឡើងសម្លេងដាស់តឿន
បណ្ដាខឿនសេដ្ឋកិច្ចលើពិភពលោកអនុវត្តវិធានការនានាសំដៅជំរុញខឿន
ពាណិជ្ជកម្មបើកទូលាយ។ ក្នុងរបាយការណ៍រួមដែលត្រូវបានប្រកាស នាថ្ងៃទី ១០
មេសា មូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) ធនាគារពិភពលោក (WB) និងអង្គការ
ពាណិជ្ជកម្មពិភពលោក (WTO) បានទទួលស្គាល់តួនាទីក្នុងខឿន សេដ្ឋកិច្ច
ពិភពលោកដែលកំពុងស្ថិតក្នុងពេលវេលាអាថ៌កំបាំង។ របាយការណ៍ បានអំពាវ
នាវឲ្យបណ្ដាខឿនសេដ្ឋកិច្ចកែលំអបញ្តាញសុខុមាលភាពសង្គមនិង គោលនយោ
បាយចំពោះទីផ្សារពលករ ដូចជា៖ ការជួយឧបត្ថម្ភក្នុងការស្វែងរក ការងារធ្វើ
និងកម្មវិធីបណ្តុះបណ្ដាល។ IMF WB និង WTO ក៏បានស្នើឲ្យជំរុញការ ធ្វើសមា
ហរណកម្មតាមរយៈការកាត់បន្ថយកំហិតចំពោះពាណិជ្ជកម្មកសិកម្ម កែទម្រង់
សេវ៉ាកម្មនិងពាណិជ្ជកម្មឌីជីថល លើកកំពស់បណ្ដាកិច្ចព្រមព្រៀង ពាណិជ្ជកម្ម
ទ្វេភាគីនិងក្នុងតំបន់ ក៏ដូចជា កាត់បន្ថយចំណាយកែទម្រង់ពាណិជ្ជ កម្ម ផងដែរ៕