IMF ជំរុញឲ្យ Eurozone ធ្វើសកម្មភាពពង្រឹងសមត្ថភាពហិរញ្ញវត្ថុ

(VOVWORLD) -ប្រទេសទាក់ទិននានាចំចាច់ត្រូវលៃទុក  0,35% នៃផលិតផលសរុបក្នុងស្រុក (GDP) ជារៀងរាល់ឆ្នាំ ចូលក្នុងមូលនិធិរួមមួយ ដើម្បីប្រើប្រាស់នៅពេលចាំបាច់ ដោយមានលក្ខខណ្ឌថា៖ មូលនិធិនេះត្រូវបានគ្រប់គ្រងដោយបទបញ្ញត្តិ និងលក្ខណៈវិនិច្ឆ័យដ៏តឹងរឹងមួយ។
IMF ជំរុញឲ្យ Eurozone ធ្វើសកម្មភាពពង្រឹងសមត្ថភាពហិរញ្ញវត្ថុ - ảnh 1 IMF ជំរុញឲ្យ Eurozone ធ្វើសកម្មភាពពង្រឹងសមត្ថភាពហិរញ្ញវត្ថុ

នាថ្ងៃទី ២៦ មិនា អគ្គនាយកមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Christine Lagarde បានអំពាវនាវឲ្យបណ្ដាប្រទេសនៅ តំបន់ចាយប្រាក់អឺរ៉ុប (Eurozone) រៀបចំមូលនិធិបម្រុងរួមមួយ ដើម្បីជួយឧបត្ថម្ភ ក្នុងករណីខឿនសេដ្ឋកិច្ចជាសមាជិកជួបប្រទេះការលំបាក។ ថ្លែងមតិនៅទីក្រុងប៊ែរឡាំង របស់អាល្លឺម៉ោង លោកស្រី Lagarde បានដកស្រង់លទ្ធផលក្នុងការសិក្សាស្រាវជ្រាវរបស់ IMF បានឲ្យដឹងថា៖ ប្រទេសទាក់ទិននានាចំចាច់ត្រូវលៃទុក  0,35% នៃផលិតផលសរុបក្នុងស្រុក (GDP) ជារៀងរាល់ឆ្នាំ ចូលក្នុងមូលនិធិរួមមួយ ដើម្បីប្រើប្រាស់នៅពេលចាំបាច់ ដោយមានលក្ខខណ្ឌថា៖ មូលនិធិនេះត្រូវបានគ្រប់គ្រងដោយបទបញ្ញត្តិ និងលក្ខណៈវិនិច្ឆ័យដ៏តឹងរឹងមួយ។

រាល់សំណើររបស់ IMF ត្រូវបាននាំចេញក្នុងស្ថានភាពប្រធានាធិបតីបារាំង លោក Emmanuel Macron បានលើកសំណើរសំដៅពង្រឹង Eurozone និងផ្ដល់ឲ្យប្លុកនេះនូវមូលនិធិគ្រប់គ្រងរួមមួយ ក្រោយពីពេលជួបវិបត្តិ ដោយសារមិនទាន់ទទួលបានការស្រុះចិត្តគំនិតរបស់សមាជិកទាំងឡាយឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ