IMF ទទួលបានសំណើរសូមពន្យាពេលបំណុលរបស់ក្រិក
|
IMF ទទួលបានសំណើរសូមពន្យាពេលបំណុលរបស់ក្រិក (Image: VNA) |
(VOVworld) – បន្ទាប់ពីកិច្ចប្រជុំជាបន្ទាន់តាមទូរស័ព្ទនាពាក់កណ្ដាលរាត្រីថ្ងៃទី
៣០ មិថុនា (ម៉ោងវៀតណាម) ក្រុមបណ្ដារដ្ឋមន្ត្រីហិរញ្ញវត្ថុនៃតំបន់ចាយប្រាក់
អឺរ៉ូ (Eurogroup) បានបដិសេធការផ្តើមឡើងចុងក្រោយរបស់នាយករដ្ឋមន្ត្រីក្រិក
លោក Alexis Tsipras ស្តីពីការពន្យាពេលកម្មវិធីផ្តល់ជំនួយប្រទេសនេះ។ ប្រការ
នេះមានន័យថា៖ ពោងសុវត្ថភាពមិនត្រូវបានកន្លាស់សំរាប់ក្រិកឡើយក្នុង
កាលៈទេសៈ ប្រព័ន្ធហិរញ្ញវត្ថុនៃប្រទេសនេះកំពុខិតមកជិតដួលរលំ។ មុននោះ
១ ថ្ងៃ ក្នុងការខំប្រឹងប្រែងចុងក្រោយរបស់ Athens សំដៅដោះស្រាយភាព
ទាល់ច្រកជាមួយបណ្ដាម្ចាស់បំណុលអន្តរជាតិ នាយករដ្ឋមន្ត្រី Tsipras បាន
ផ្កើមឡើង កញ្ចប់ផ្តល់ជំនួយទី ៣ ដោយមានតំលៃជាង ២៩ ពាន់លានអឺរ៉ូសំដៅ
ទូទាត់រាល់តម្រូវការហិរញ្ញវត្ថុរបស់ក្រិកនា ២ ឆ្នាំខាងមុខនិងការរៀបចំរចនា
សម្ព័ន្ធបំណុលរបស់ប្រទេសនេះ។ ប៉ុន្តែ មន្ត្រីអឺរ៉ុបជាច្រើននាក់បានដសិសេធ
ដ៏ត្រេង់ៗនូវការផ្តើមគំនិតនេះ ក្នុងពេលដែល មន្ត្រីផ្សេងៗទៀតសង្ស័យទង្វើ
របស់លោក Tsipras គ្រាន់តែសំដៅពង្រឹងថវិការរបស់ខ្លួនមុនការបោះប្រជា
មតិស្តីពីលក្ខ័ណ្ឌសេដ្ឋកិច្ចត្បិតត្រៀតនៅក្រិកដែលគ្រោងនឹងត្រូវបានរៀបចំ
ឡើងនាថ្ងៃទី ៥ កក្កដា ខាងមុខ ។
នាថ្ងៃដដែល មូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) បានបញ្ជាក់ថា៖ ក្រិកមិនទូទាត់
កញ្ចប់ខ្ចីចំនួន ១,៥ ពាន់លានអឺរ៉ូ (ស្មើនឹង ១,៧ ពាន់លានដុល្លាអាមេរិក)
សំរាប់បូល និធិនេះនៅឡើយ។ កាយវិការពោលខាងលើមានន័យថា៖
ក្រិកក្ស័យធន់។ អ្នកនាំពាក្យ IMF បានចាត់ទុកថា៖ ក្រិកមានលទ្ធភាពភាគ
ច្រើននឹងចាកចេញពីតំបន់ចាយប្រាក់អឺរ៉ូ។ ជាមួយនោះគឺជាផលវិបាកដែល
មិនអាចព្យាករណ៍បានឡើយចំពោះ EU និងខឿនសេដ្ឋកិច្ចសកល៕