IMF និងអ៊ុយក្រែនឈានដល់កិច្ចព្រមព្រៀងបឋមលើប្រាក់កម្ចីចំនួន ១៥,៦ ពាន់លានដុល្លារ

(VOVWORLD) - មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នាថ្ងៃទី ២១ ខែមីនាបានឲ្យដឹងថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងកម្រិតអ្នកជំនាញជាមួយអ៊ុយក្រែន លើកញ្ចប់ជំនួយហិរញ្ញវត្ថុរយៈពេល ៤ ឆ្នាំ ដែលមានតម្លៃប្រហែល ១៥,៦ ពាន់លានដុល្លារ។ កិច្ចព្រមព្រៀងនេះនៅតែត្រូវការអនុម័តដោយក្រុមប្រឹក្សាភិបាល IMF។
IMF និងអ៊ុយក្រែនឈានដល់កិច្ចព្រមព្រៀងបឋមលើប្រាក់កម្ចីចំនួន ១៥,៦ ពាន់លានដុល្លារ - ảnh 1រូបសញ្ញា IMF នៅទីក្រុង Washington DC សហរដ្ឋអាមេរិក។ (រូបថត៖ AFP/TTXVN)

នេះនឹងជាប្រាក់កម្ចីធំបំផុតរបស់ស្ថាប័នផ្តល់កម្ចីសកលដល់ប្រទេសដែលមានជម្លោះ។ យោងតាម IMF កិច្ចព្រមព្រៀងនេះ គ្រោងនឹងបើកចំណាយហិរញ្ញប្បទានសម្បទានទ្រង់ទ្រាយធំសម្រាប់អ៊ុយក្រែនពីម្ចាស់ជំនួយ និងដៃគូអន្តរជាតិផ្សេងទៀត។ ក្រុមនៃប្រទេសឧស្សាហកម្មឈានមុខគេរបស់ពិភពលោក (G7) ក៏ត្រូវបានរំពឹងថា នឹងផ្តល់ជំនួយហិរញ្ញវត្ថុដល់អ៊ុយក្រែនផងដែរ ទោះបីជាព័ត៌មានលម្អិតមិនត្រូវបានចេញផ្សាយក៏ដោយ។

ពាក់ព័ន្ធនឹងអ៊ុយក្រែនផងដែរ កាលពីម្សិលមិញ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយថា លោកនឹងកោះប្រជុំកម្រិតខ្ពស់នៃអង្គការយោធាជាមួយអ៊ុយក្រែននៅខែក្រោយ បើទោះបីជាមានការប្រឆាំងពីប្រទេសហុងគ្រីក៏ដោយ។ កិច្ចប្រជុំនេះនឹងធ្វើឡើងនៅក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសណាតូនៅទីក្រុងព្រុចសែល ថ្ងៃទី៤ និងទី៥ ខែមេសា។ អគ្គលេខាធិការអង្គការណាតូក៏បានកត់សម្គាល់ផងដែរថា ប្រធានាធិបតីអ៊ុយក្រែនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅប្រទេសលីទុយអានីក្នុងខែកក្កដាឆ្នាំ ២០២៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ