|
តាមការព្យាករណ៍របស់ IMF តំបន់អាស៊ាននឹងទទួលបានកំណើនក្នុងរយៈពេល២ឆ្នាំខាងមុខ |
(VOVworld) - នាថ្ងៃទី១៩ មករា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបញ្ចុះ
សន្ទស្សន៍ព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំនេះ បើប្រៀបនឹងសន្ទស្សន៍
ព្យាករណ៍ដែលត្រូវបានប្រកាសនាខែតុលាឆ្នាំ២០១៥ អាស្រ័យដោយការថយចុះ
នៃខឿនសេដ្ឋកិច្ចទើបនឹងលេចឡើងនានាដូចជាចិននិងការថយចុះយ៉ាងខ្លាំងក្លា
នៃតំលៃប្រេង។IMF បានព្យាករណ៍ថា តំលៃផលិតផលសរុបពិភព លោក (GDP)
នឹងកើនឡើង៣,៤%ក្នុងឆ្នាំ២០១៦ ថយចុះ០,២%ប្រៀបនឹងការព្យាករណ៍មុន
នោះ។ស្ដីអំពីសេដ្ឋកិច្ចចិន IMF បានព្យាករណ៍ថា សេដ្ឋកិច្ចប្រទេសនេះនឹងទទួល
បានកំណើនចំនួន៦,៣%ក្នុងឆ្នាំ២០១៦និង៦%ក្នុងឆ្នាំ២០១៧ គ្មានការផ្លាស់ប្ដូរ
ប្រៀបនឹងការព្យាករណ៍កាលពីខែតុលាឆ្នាំ២០១៥។តាម IMF ថា ការខំប្រឹងប្រែង
កែប្រែរចនាសម្ព័ន្ធពីខឿនសេដ្ឋកិច្ចផ្អែកទៅលើការនាំចេញនិងវិនិយោគ ឲ្យក្លាយ
ទៅជាខឿនសេដ្ឋកិច្ចប្រើប្រាស់ គឺជាកត្តាមួយក្នុងចំណោមកត្តាសំខាន់ដែលជួយ
ឲ្យចិនបន្តទទួលបានកំណើនក្នុងឆ្នាំ២០១៦និងឆ្នាំ២០១៧៕