IMF បន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោក

(VOVWORLD) - មូលហេតុគឺដោយសារតែការធ្លាក់ចុះសេដ្ឋកិច្ចនៅក្នុងចិន និងរុស្ស៊ី។ IMF ក៏បានបន្ទាប់ការព្យាករណ៍កំណើន GDP ក្នុងឆ្នាំ ២០២៣ ពី ៣,៦% មកត្រឹម ២,៩% ដោយសារផលប៉ះពាល់នៃគោលនយោបាយរូបិយវត្ថុយ៉ាងតឹងតែង។
IMF បន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោក - ảnh 1អតិថិជនទិញទំនិញនៅផ្សារបន្លែផ្លែឈើក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស (រូបថត៖ AFP/VNA)

ក្នុងរបាយការណ៍ធ្វើបច្ចុប្បន្នភាពដែលមានចំណងជើងថា "យថាទស្សន៍សេដ្ឋកិច្ចពិភពលោក" ចេញផ្សាយនៅថ្ងៃទី ២៦ ខែកក្កដា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបន្ទាបការព្យាករណ៍កំណើន GDP សកលនៅឆ្នាំ ២០២២ មកត្រឹម ៣,២% បើប្រៀបធៀបនឹងការព្យាករណ៍ ៣,៦% ដែលអង្គការនេះបាននាំចេញកាលពីខែមេសា។

មូលហេតុគឺដោយសារតែការធ្លាក់ចុះសេដ្ឋកិច្ចនៅក្នុងចិន និងរុស្ស៊ី។ IMF ក៏បានបន្ទាប់ការព្យាករណ៍កំណើន GDP ក្នុងឆ្នាំ ២០២៣ ពី ៣,៦% មកត្រឹម ២,៩% ដោយសារផលប៉ះពាល់នៃគោលនយោបាយរូបិយវត្ថុយ៉ាងតឹងតែង។

យោងតាមការព្យាករណ៍របស់ IMF បានឲ្យដឹងថា អត្រាអតិផរណានៅឆ្នាំ ២០២២ នៅតាមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍នឹងឡើងដល់ ៦,៦% ពោលគឺកើនឡើងបើប្រៀបធៀបនឹងការព្យាករណ៍ ៥,៧% ដែលបាននាំចេញនាខែមេសា។

នៅក្នុងសេចក្តីប្រកាសមួយ ប្រធានសេដ្ឋកិច្ចវិទូរបស់ IMF លោក Pierre-Olivier បានចាត់ទុកថា យថាទស្សន៍បានប្រែទៅជា"អាប់អួរ" ចាប់តាំងពីខែមេសា ហើយពិភពលោកនឹងកៀកវិបត្តិឱភាពសកលត្រឹមតែពីរឆ្នាំបន្ទាប់ពីវិបត្តិសេដ្ឋកិច្ចនាពេលថ្មីៗនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ