IMF បានព្យាករណ៍បញ្ចុះកំណើនពិភពលោក

(VOVWORLD) - IMF ព្រមានថាសេដ្ឋកិច្ចពិភពលោកកំពុងឆ្លងកាត់រយៈពេលល្បឿនថយចុះនិងការស្ដារឡើងវិញមិនប្រកបប្រជាផងសេដ្ឋវិទូរបស់ IMF លោកGita Gopinath  បានអះអាងថាទស្សនវិស័យសេដ្ឋកិច្ចពិភពលោកនៅតែមិនទាន់ច្បាស់នៅឡើយ។
IMF បានព្យាករណ៍បញ្ចុះកំណើនពិភពលោក - ảnh 1 ការដឹកជញ្ជូនទំនិញនៅកំពង់ផែ Tangshan ខេត្ត Hebei ប្រទេសចិន (រូបថត៖ THX / TTXVN)

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នាថ្ងៃទី១៥ខែតុលាបានប្រកាសរបាយការណ៍អំពីយថាទស្សន៍សេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០១៩តាមនោះ IMF បានព្យាករណ៍បញ្ចុះកំណើនសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០១៩មកកម្រិត ៣% និងកម្រិត ៣,៤% សម្រាប់ឆ្នាំ២០២០។

យោងតាមរបាយការណ៍នោះ សេដ្ឋកិច្ចពិភពលោកបានកំពុងរីកចម្រើននៅក្នុងកំរិតខ្សោយបំផុតចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុពិភពលោកក្នុងឆ្នាំ២០០៨ - ២០០៩ ខណៈពេលដែលជម្លោះពាណិជ្ជកម្មកើនឡើងបានកាត់បន្ថយទំនុកចិត្តរបស់វិនិយោ គិននិងអ្នកជំនួញ។ IMF ព្រមានថាសេដ្ឋកិច្ចពិភពលោកកំពុងឆ្លងកាត់រយៈពេលល្បឿនថយចុះនិងការស្ដារឡើងវិញមិនប្រកបប្រជាផងសេដ្ឋវិទូរបស់ IMF លោកGita Gopinath  បានអះអាងថាទស្សនវិស័យសេដ្ឋកិច្ចពិភពលោកនៅតែមិនទាន់ច្បាស់នៅឡើយ។

ប្រតិកម្មទៅវិញ

ផ្សេងៗ