IMF បានអះអាងថា គ្មានភ័ស្តុតាងណាមួយបង្ហាញឲ្យឃើញចិនមានអំណាច គ្រប់គ្រងរូបិយប័ណ្ណ

(VOVWORLD) -ប្រធានក្រុមអ្នកជំនាញការផ្នែកសេដ្ឋកិច្ចនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោក Maury Obstfeld បានអះអាងថា "គ្មានភស្តុតាងណាមួយដែលបង្ហាញថា ចិនកំពុងធ្វើអន្តរាគមន៍ដើម្បីផ្លាស់ប្តូរអត្រាប្តូរប្រាក់យន់បានឡើយ។
IMF បានអះអាងថា គ្មានភ័ស្តុតាងណាមួយបង្ហាញឲ្យឃើញចិនមានអំណាច គ្រប់គ្រងរូបិយប័ណ្ណ - ảnh 1 IMF បានអះអាងថា គ្មានភ័ស្តុតាងណាមួយបង្ហាញឲ្យឃើញចិនមានអំណាច គ្រប់គ្រងរូបិយប័ណ្ណ

ឆ្លើយសំនួរទៅកាន់ទីភ្នាក់ងារសារព័ត៌មាន CNBC លោក Maury Obstfeld បាន អះអាងថាទោះបីជាមានការផ្លាស់ប្តូរអត្រាប្តូរប្រាក់មួយចំនួននាពេលថ្មីៗនេះក្តី ក៏ប៉ុន្តែគ្មានភ័ស្តុតាងណាមួយដែលបង្ហាញពីការអំណាចគ្រប់គ្រងរូបិយប័ណ្ណនោះឡើយ។

មុននេះនាថ្ងៃទី ២០ ខែកក្កដា ប្រធានាធិបតីអាមេរិក លោក Donald Trump បានចោទប្រកាន់ចិននិងសហភាពអឺរ៉ុបក្នុងការគ្រប់គ្រងរូបិយប័ណ្ណក្នុងស្រុកដើម្បីដណ្តើមយកប្រៀបខ្លាំងលើវិស័យពាណិជ្ជកម្មអន្ដរជាតិខណៈពេលដែលបន្តរិះ គន់ចំពោះការដែលធនាគារផ្ទុកបម្រុងសហរដ្ឋអាមេរិក (Fed) បង្កើនអត្រាការ ប្រាក់ជាញឹកញាប់។ នាថ្ងៃទី២៣ខែកក្កដាក្រសួងការបរទេសចិនបានបដិសេធការចោទប្រកាន់របស់ប្រធានាធិបតីអាមេរិកដោយចាត់ទុកថាទីក្រុងវ៉ាស៊ីនតោនហាក់ដូចជា "មានបំណង ចង់ធ្វើសង្គ្រាមពាណិជ្ជកម្ម"ព្រមទាំងអះអាងថាអត្រាការប្រាក់ យន់គឺដោយសារ ទីផ្សានានាសម្រេចប៉ុណ្ណោះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ