IMF ប្រកាសថា៖ ក្រិករុចផុតពីគ្រោះអាសន្នមិនអាចទូទាត់បំណុល
|
IMF ប្រកាសថា៖ ក្រិករុចផុតពីគ្រោះអាសន្នមិនអាចទូទាត់បំណុល (Image: VNA) |
(VOVworld) – មូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) បានប្រកាសថា៖ ក្រិកបាន
រួចផុត ពីគ្រោះអាសន្នមិនអាចទូទាត់បំណុលបន្ទាប់ពីសង់បំណុលដែល
មានតំលៃ ២ ពាន់លានអឺរ៉ូសំរាប់អង្គការនេះ។ ក្នុងសេចក្តីថ្លែងការនាថ្ងៃទី
២០ កក្កដា អ្នកនាំពាក្យ IMF លោក Gerry Rice បានទទួលស្គាល់ថា៖
Athens បានទូទាត់ បំណុលទាំងស្រុង។ មន្ត្រីរូបនេះក៏បានអះអាងថា៖ IMF
ត្រៀមខ្លួនជាស្រេចជួយ ឧត្ថម្ភក្រិកស្តារកំណើនសេដ្ឋកិច្ចនិងស្ថិរភាព
ហិរញ្ញវត្ថុឡើងវិញ៕