IMF ផ្ដល់ជំនួយបន្ទាន់សំរាប់អ៊ីរ៉ាក់
|
IMF ផ្ដល់ជំនួយបន្ទាន់សំរាប់អ៊ីរ៉ាក់ (presstv.ir) |
Vovworld-នាថ្ងៃទី៣០កក្កដា មូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) បានអនុម័តលើ
ខ្ទង់កម្ចីបន្ទាន់មានតំលៃ១,២៤ពាន់លានដុល្លារអាមេរិកសំរាប់អ៊ីរ៉ាក់ ជួយឧបត្ថម្ភ
ប្រទេសនេះទប់ទល់នឹងការគំរាមកំហែងពីអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) និង
ស្ថានភាពតំលៃប្រេងថយចុះ។ ក្នុងសេចក្តីប្រកាសមួយ IMF បានឲ្យដឹងថាខ្ទង់ប្រាក់
ពោលខាងលើគ្រោងនឹងបានដោះទុនភ្លាមដើម្បិជួយឧបត្ថម្ភរដ្ឋាភិបាលអ៊ីរ៉ាក់។
នាយកគ្រប់គ្រងរង IMF Mitsuhiro Furusawa បានលើកច្បាស់ថា អ៊ីរ៉ាក់ត្រូវប្រឈម
មុខនឹងបញ្ហាចំនួន២គឺ IS និងតំលៃប្រេងធ្លាក់ចុះ។ លោកបានអះអាងថាទោះបីជា
គោលនយោបាយហិរញ្ញវត្ថុកំពុងដើរចំទិស ប៉ុន្តែ Baghdad ត្រូវតែបានជួយឧបត្ថម្ភ
បន្ថែមទៀត។ តាម IMF ថា កំណើនតំលៃផលិតផលក្នុងស្រុក (GDP) របស់អ៊ីរ៉ាក់
បានថយចុះ២,១%និងអាចកើនឡើង០,៥%ក្នុងឆ្នាំ២០១៥៕