IMF ពន្យារពេលសេចក្តីប្រកាស ការព្យាករណ៍អំពីយថាទស្សន៍នៃសេដ្ឋកិច្ចពិភពលោក
(VOVWORLD) - នៅថ្ងៃទី៤ ខែមករា លោក Gerry Rice អ្នកនាំពាក្យនៃមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) បានឲ្យដឹងថា គ្រឹះស្ថានហិរញ្ញវត្ថុនេះ នឹងប្រកាសការព្យាករណ៍របស់ខ្លួន ស្តីពីយថាទស្សន៍នៃសេដ្ឋកិច្ចពិភពលោកនៅថ្ងៃទី២៥ ខែមករា ១សប្តាហ៍យឺតជាងផែនការ ដោយសារតែការវិវឌ្ឍយ៉ាងស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ១៩ ដើម្បីឲ្យ IMF អាចធ្វើការបូកសរុបទិន្ន័យថ្មីបំផុត អំពីផលប៉ះពាល់នៃជំងឺកូវីដ១៩ ទៅលើសន្ទស្សន៍សេដ្ឋកិច្ចពិភពលោក
ទីស្នាក់ការកណ្តាលនៃមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) នៅទីក្រុងវ៉ាស៊ីនតោន។ (រូបថត៖ AFP/TTXVN)
|
មុននោះ កាលពីដើមខែធ្នូឆ្នាំ២០២១ អគ្គនាយិកា IMF លោកដ្រី Kristalina Georgieva បានឲ្យដឹងថា មានលទ្ធភាពជាច្រើនដែលថាទីភ្នាក់ងារនេះ នឹងបន្ទាបការព្យាករណ៍របស់ខ្លួនបន្ថែមទៀត សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកនៅក្នុងខែមករា ដោយសារតែការព្រួយបារម្ភទាក់ទងនឹងការលេចឡើងនៃវីរុសបំប្លែងថ្មី Omicron ។
កាលពីខែតុលា ឆ្នាំ២០២១ IMF បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងកើនឡើងប្រហែល ៥,៩% ក្នុងឆ្នាំ ២០២១ និង ៤,៩% ក្នុងឆ្នាំ២០២២។ ទីភ្នាក់ងារនេះ ក៏បានលើកឡើងពីការកើនឡើងហានិភ័យ នៃកត្តាដែលមិនអាចទាយទុកជាមុនបាន ដោយសារតែការលេចឡើងនៃប្រភេទវីរុសបំប្លែងខ្លួនថ្មី៕