IMF ព្យាករណ៍ថា នៅឆ្នាំនេះ កំណើន GDP របស់វៀតណាមនឹងឈានដល់ជិត ៦%
(VOVWORLD) - មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅថ្ងៃទី ២៦ ខែមិថុនាបានលើកឡើងថា កំណើនសេដ្ឋកិច្ចរបស់វៀតណាម គ្រោងនឹង ឈានដល់ជិត ៦% នៅឆ្នាំនេះ ដោយសារ តម្រូវការអន្តរជាតិកាន់តែខ្លាំងឡើង ការវិនិយោគបរទេសប្រកបដោយស្ថិរភាព ហើយ គោលនយោបាយត្រូវបានកែលម្អជាច្រើន។
ក្រុមហ៊ុនកង់ Thong Nhat ផលិតកង់សម្រាប់ទីផ្សារក្នុងស្រុក និងនាំចេញ (រូបថត៖ Tran Viet/TTXVN) |
IMF បានវាយតម្លៃថា ការនាំចេញ ដែលជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ច អាចមានភាពទន់ខ្សោយ ប្រសិនបើកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះពីការរំពឹងទុក ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយពិភពលោកនៅតែបន្តកើតមាន ឬជម្លោះពាណិជ្ជកម្មកើនឡើង។
យោងតាម IMF បញ្ហានៅក្នុងទីផ្សារអចលនទ្រព្យ និងទីផ្សារសញ្ញាប័ណ្ណសាជីវកម្មអាចមានឥទ្ធិពលខ្លាំងជាងការគ្រោងទុកលើសមត្ថភាពរបស់ធនាគារក្នុងការផ្តល់ឥណទាន។ ជាមួយនឹងគោលនយោបាយរូបិយវត្ថុដែលធូររលុង សម្ពាធអត្រាប្តូរប្រាក់យូរអង្វែងនឹងប៉ះពាល់ដល់អតិផរណាក្នុងស្រុក។ ក៏យោងតាម IMF ផងដែរ ការបង្កើនផលិតភាព ការវិនិយោគបន្ថែមលើមូលធនមនុស្ស និងរូបវន្ត និងការលើកទឹកចិត្តការវិនិយោគឯកជនលើថាមពលកកើតឡើងវិញ គឺជាគន្លឹះសំខាន់សម្រាប់វៀតណាម៕