IMF ព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកអាចជៀសផុតពីហានិភ័យនៃវិបត្តិសេដ្ឋកិច្ច

(VOVWORLD) - នាយកមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva នាថ្ងៃទី ៥ ខែតុលាបានវាយតម្លៃពីតម្រូវការសេវាកម្មកាន់តែធំឡើងនិងការវិវឌ្ឍន៍ក្នុងការរាំងស្កាត់អតិផរណា កំពុងជួយសេដ្ឋកិច្ចពិភពលោកមានឱកាស ដើម្បីគេចចេញពីភាពក្រីក្រ។ 
IMF ព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកអាចជៀសផុតពីហានិភ័យនៃវិបត្តិសេដ្ឋកិច្ច - ảnh 1អគ្គនាយកមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva  (រូបថត៖ AFP/TTXVN)

ទោះយ៉ាងណាក៏ដោយ នាយក IMF នៅតែផ្តល់អនុសាសន៍ឱ្យមានការប្រុងប្រយ័ត្នបំផុត។ លោកស្រីបានចង្អុលបង្ហាញថា សន្ទុះកំណើន នាពេលបច្ចុប្បន្នគឺទាបជាងមធ្យមភាគ ៣,៨% មុនពេលជំងឺរាតត្បាតកូវីដ ១៩ ហើយអតិផរណាអាចនៅតែខ្ពស់ជាងកម្រិតគោលដៅនៅក្នុងប្រទេសមួយចំនួន រហូតដល់ឆ្នាំ ២០២៥។

ការវាយតម្លៃរបស់ប្រធាន IMF ត្រូវបានធ្វើឡើងតែប៉ុន្មានថ្ងៃមុនពេលរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងអភិបាលធនាគារកណ្តាលនៃប្រទេសចំនួន ១៩០ ចូលរួមកិច្ចប្រជុំ អូសបន្លាយរយៈពេលមួយសប្តាហ៍ (៩-១៥ ខែតុលា) នៅទីក្រុង Marrakech (ម៉ារ៉ុក) ដើម្បីពិភាក្សាអំពីហានិភ័យដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខ។

ប្រតិកម្មទៅវិញ

ផ្សេងៗ