IMF ព្យាករណ៍ថាវៀតណាមនឹងសម្រេចបានកំណើន GDP លឿនបំផុតក្នុងអាស៊ាននៅឆ្នាំ ២០២២
(VOVWORLD) - នៅឆ្នាំ២០២១ កម្ពុជា គ្រោងនឹងក្លាយទៅជាខឿនសេដ្ឋកិច្ចដែលមានកំណើនលឿនបំផុតនៅតំបន់អាស៊ាន នៅឆ្នាំ ២០២៦ ខាងមុខ ដោយសម្រេចបាន GDP ចំនួន ៦,៨%។
កំពុងផែរ Hai Phong (រូបថត៖ TTXVN) |
មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) បានព្យាករណ៍ថានៅឆ្នាំ ២០២២ ក្រុមប្រទេស ដែលមានកំណើនផលិតផលក្នុងស្រុកសរុប (GDP) លឿនបំផុតរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នឹងរួមមានវៀតណាម (៧,២%) ហ្វីលីពីន (៦,៥%) ម៉ាឡេស៊ី និង កម្ពុជាស្ថិតនៅលំដាប់ទី ៣ ដែលមានការព្យាករណ៍កំណើន ៦ %។ ក្នុងរបាយការណ៍រយថាទស្សន៍សេដ្ឋកិច្ចពិភពលោក ដែលបានប្រកាសនៅពាក់កណ្ដាលសប្ដាហ៍នេះ IMF បានឲ្យដឹងថា៖ នៅឆ្នាំ២០២១ កម្ពុជា គ្រោងនឹងក្លាយទៅជាខឿនសេដ្ឋកិច្ចដែលមានកំណើនលឿនបំផុតនៅតំបន់អាស៊ាន នៅឆ្នាំ ២០២៦ ខាងមុខ ដោយសម្រេចបាន GDP ចំនួន ៦,៨% ផងដែរ៕