IMF ព្យាករថាជំងឺរាតត្បាត Covid-19 នឹងនាំឱ្យមានឱនភាពសេដ្ឋកិច្ចសកលលោកក្នុងឆ្នាំ ២០២០

(VOVWORLD) - មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា ជម្ងឺរាតត្បាត Covid-19 នឹងបង្កឱ្យមានឱនភាពសេដ្ឋកិច្ចសកលលោកក្នុងឆ្នាំ ២០២០ ហើយអាចមានភាពអាក្រក់ជាងវិបត្តិហិរញ្ញវត្ថុកាលពី ១០ ឆ្នាំមុននោះទៀតផង។
IMF ព្យាករថាជំងឺរាតត្បាត Covid-19 នឹងនាំឱ្យមានឱនភាពសេដ្ឋកិច្ចសកលលោកក្នុងឆ្នាំ ២០២០ - ảnh 1 ទីផ្សារមូលប័ត្រអាមេរិកបានធ្លាក់ចុះពិន្ទុជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ (រូបភាព៖ Reuters)

ទោះបីជា មានការព្យាករណ៍អំពីឱនភាពសេដ្ឋកិច្ចសកលលោក ក្នុងឆ្នាំ ២០២០ ក៏ដោយ ប៉ុន្តែ IMF បានជឿជាក់ថា សេដ្ឋកិច្ចពិភពលោកនឹងងើបឡើងវិញនៅឆ្នាំ ២០២១ ខាងមុខនេះ។ នាយកប្រិតបត្តិ IMF លោក Kristalina Georgieva បានអបអរសារទរចំពោះសកម្មភាពសារពើពន្ធយ៉ាងខ្លាំងក្លានៃបណ្តាប្រទេស ដើម្បីជម្រុញប្រព័ន្ធសុខាភិបាលនិងការពារក្រុមហ៊ុននានា និងពលករ ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតនេះផងដែរ។

ទន្ទឹមនឹងនេះដែរ ប្រធានធនាគារពិភពលោកលោក David Malpass បានឲ្យដឹងថាស្ថាប័ននេះអាចប្រើកញ្ចប់ទឹកប្រាក់ចំនួន ១៥០ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ១៥ ខែទៀត ដើម្បីជួយឲ្យប្រទេស អភិវឌ្ឍន៍ទប់ទល់ និងស្តារឡើងវិញពីការរងផលប៉ះពាល់ដោយជម្ងឺរាតត្បាត Covid-19 ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ