IMF ព្រមានការជះឥទ្ធិពលអវិជ្ជមានទៅលើខឿនសេដ្ឋកិច្ចអង់គ្លេសក្នុងពេលប្រទេស នេះចាកចេញពី EU
|
IMF ព្រមានការជះឥទ្ធិពលអវិជ្ជមានទៅលើខឿនសេដ្ឋកិច្ចអង់គ្លេសក្នុងពេលប្រទេស នេះចាកចេញពី EU (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៨ មិថុនា មូលនិធិរូបីយវត្ថុងន្តរជាតិ IMF បានព្រមានថា៖
ប្រសិនបើ ប្រទេសអង់គ្លេសសម្រេចចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit
នោះគឺប្រាក់ ចំណូលរបស់ប្រជាពលរដ្ឋអង់គ្លេសនឹងត្រូវបានថយចុះក្នុងរយៈពេលយូរ
អង្វែងខាងមុខ ព្រមទាំង ជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងក្លាទៅលើខឿនសេដ្ឋកិច្ច
ក្នុងប្រទេសក៏ដូចជាបណ្ដា ខឿនសេដ្ឋកិច្ចអឺរ៉ុបផ្សេងៗទៀត។ IMF បានចាត់ទុកថា៖
ការចាកចេញពី EU នឹងមិននាំមក នូវផលប្រយោជន៍ខាងសេដ្ឋកិច្ចណាមួយសំរាប់
អង់គ្លេសឡើយ។ នាពេលខាងមុខ សេដ្ឋកិច្ច អង់គ្លេសអាចធ្លាក់ចូលក្នុងឧិណភាព។
នាអនាគត ហានិភ័យដែលដំណាក់កាលអស្ថិរភាព នេះបណ្តាលឡើងក្នុងពេលប្រ
ទេសនេះចាកចេញពីប្លុក EU។ មិនត្រឹមតែអង្គការសេដ្ឋកិច្ច អន្តរជាតិដូចជា IMF
ប៉ុណ្ណោះទេ ថែមទាំងធនាគារណ៍ពិភពលោក (WB) អង្គការសហប្រតិ បត្តិការនិង
អភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) និងបណ្ដាអ្នកកសាងគោលនយោបាយគ្រប់រូបរបស់
អឺរ៉ុបក៏បានព្រមានអំពីគ្រោះអាសន្ននេះ ទៀតផង៕