IMF ព្រមានថា បរិមាណបំណុលទូទាំងពិភពលោកឡើងដល់កំរិតឯកទគ្គកម្ម

IMF ព្រមានថា បរិមាណបំណុលទូទាំងពិភពលោកឡើងដល់កំរិតឯកទគ្គកម្ម - ảnh 1
នាយិការ IMF លោកស្រី Christine Lagarde (រូបថត៖Xinhua/TTXVN)

(VOVworld) - បរិមាណបំណុលសាធារណៈនិងឯកជននៅទូទាំងពិភពលោក
កំពុងស្ថិតនៅកំរិតខ្ពស់បំផុតពីមុនមក ដែលជារារាំងដ៏ធំមួយចំពោះគោលដៅនាំ
កំណើនសេដ្ឋកិច្ចសកលត្រឡប់ទៅភាពធម្មតាវិញ។របាយការណ៍ឃ្លាំមើលខាង
ហិរញ្ញវត្ថុដែលត្រូវបានប្រកាសនាថ្ងៃទី៥ តុលាដោយមូលនិធិរូបិយប័ណ្ណអន្តរជាតិ
 (IMF) ឲ្យដឹងថា បរិមាណបំណុលសាធារណៈនិងឯកជន មិនរួមមានផ្នែកហិរញ្ញវត្ថុ
 នាចុងឆ្នាំ២០១៥គឺ១៥២លានលានដុល្លាអាមេរិក ពោលគឺស្មើនឹង ២២៥%នៃផលិត
ផលក្នុងស្រុកសរុបទូទាំងពិភពលោក (GDP)  កើនជាង១៥% បើប្រៀបនឹងកំរិតជិត
២០០%នៃ GDP ទូទាំងពិភពលោកមុននេះ១៥ឆ្នាំ។នាយក គណៈកម្មការហិរញ្ញវត្ថុ
របស់ IMF លោក Vitor Gaspar ព្រមានថា ស្ថានការណ៍ ដែលបំណុលខ្ពស់ខណៈ
ដែលកំណើនសេដ្ឋកិច្ចនៅតែមានភាំពអាប់អួរ អាចនាំទៅកើតមានឡើងវិបត្តិ
ហិរញ្ញវត្ថុកាន់តែច្រើនឡើងៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ