IMF ព្រមានថា៖ សេដ្ឋកិច្ចសកលនឹងមានកំណើនយឺតយ៉ាវ


IMF ព្រមានថា៖ សេដ្ឋកិច្ចសកលនឹងមានកំណើនយឺតយ៉ាវ - ảnh 1
IMF ព្រមានថា៖ សេដ្ឋកិច្ចសកលនឹងមានកំណើនយឺតយ៉ាវ (Image; VNA)

(VOVworld) – នាថ្ងៃទី ៩ មេសា អគ្គនាយិការមូលនិធិរូបីយវត្ថុអន្តរជាតិ (IMF)
លោកស្រី Christine Lagarde បានព្រមានថា៖ ខឿនសេដ្ឋកិច្ចសកលកំពុងប្រឈម មុខនឹងគ្រោះថ្នាក់មានកំណើនទាបក្នុងរយៈពេលយូររួមជាមួយរាល់ការសា
កល្បងផ្សេងៗទៀតដោយមិនអើពើដល់ហានិភ័យនៃម៉ាក្រូសេដ្ឋកិច្ចបានថយ
ចុះចាប់ពីពាក់ កណ្ដាលឆ្នាំ ២០១៤ ។ ថ្លែងមតិនៅក្រុមប្រឹក្សាអត្លង់ទិកមុន
ពេលកិច្ចប្រជុំនិទាឃរដូវរបស់ IMF និងធានាគារពិភពលោក (WB) ដែលនឹង
ប្រព្រឹត្តទៅនាសប្តាហ៍ ខាងមុខ លោកស្រី Lagarde បានទទួលស្គាល់ថា៖ កំរិតកំណើនសេដ្ឋកិច្ចពិភពលោក ដែលទទួលបាន ៣,៤% នាឆ្នាំ ២០១៤ មិនអាចស្តារខឿនសេដ្ឋកិច្ចឡើងវិញបន្ទាប់ពី ភាពអន់ខ្សោយនៃខឿនសេដ្ឋកិច្ច
ក្នុងឆ្នាំ ២០០៧-២០០៩។ ក្នុងពេលនោះ ប្រធាន WB លោក Jim Yong Kim បាន
ព្រមានថា៖ កណើនសេដ្ឋកិច្ចពិភពលោកយឺតយ៉ាវនឹងគំរាម កំហែងដល់គោលដៅកាត់បន្ថយភាពក្រីក្រត្រឹមឆ្នាំ ២០៣០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ