IMF: ម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមបានស្តារឡើងវិញក្នុងឆ្នាំកន្លងមក
|
ម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមបានស្តារឡើងវិញក្នុងឆ្នាំកន្លងមក (Image: Vietnamplus) |
(VOVworld) – របាយការណ៍នៃមូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) ដែលត្រូវបាននាំ
ចេញនាពេលថ្មីនេះ បានឲ្យដឹងថា៖ ម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមបានស្តារឡើង
វិញក្នុងឆ្នាំកន្លងមក ទោះបីជា កំពុងប្រឈមមុខនឹងការលំបាកសាកល្បងជាច្រើន
នាពេលខាងមុខ។ តាម IMF វិស័យនាំចេញរបស់វៀតណាមបានមានសញ្ញាសកម្ម ជាពិសេសគឺបណ្ដាអង្គភាពអាជីវកម្មមានទុនវិនិយោគពីបរទេស។ ប៉ុន្តែ បណ្ដា
អង្គភាពអាជីវកម្មនៅក្នុងប្រទេសមិនទាន់ស្តារឡើងវិញទាំងស្រុងនៅឡើយ។
នាថ្ងៃដ៏ ដែល កាសែតអាមេរិក Wall Street ក៏បានចុះផ្សាយអត្ថបទសរសេដែល
បានឲ្យដឹងថា៖ វៀតណាមបានជំនះពុះពារលើបញ្ហាសេដ្ឋកិច្ចមួយចំនួន នាពេល
ថ្មីនេះ ក្នុងកាលៈទេសៈ ដែលបណ្ដាទីផ្សារទើបនឹងលេចចេញកំពុងជួបការលំបាក់
ជាច្រើនដោយសារកំណើនសេដ្ឋកិច្ចរបស់ចិនបានថយចុះ។ ក៏តាមកាសែតនេះ
ឲ្យដឹងទៀតថា៖ GDP របស់វៀតណាមទទួលបាន ៥% ក្នុងត្រីមានទី ២ ឆ្នាំ ២០១៣
កើនឡើង ០.២% បើប្រៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១២។ បណ្ដាអ្នកជំនាញ
ការបានព្យាករណ៍ថា៖ ល្បឿនកំណើនសេដ្ឋកិច្ចរបស់វៀតណាមនឹងទទួលបាន
៥.៥% ក្នុងឆ្នាំ ២០១៣ បើប្រៀបនឹងគំរិត ៥.០៣% ក្នុងឆ្នាំ ២០១២៕