IMF មិនទាន់ចូលរួមកញ្ចប់ជួយឧបត្ថម្ភថ្មីសំរាប់ក្រិក
|
IMF មិនទាន់ចូលរួមកញ្ចប់ជួយឧបត្ថម្ភថ្មីសំរាប់ក្រិក (RT) |
Vovworld-មូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) នៅចំពោះមុខនឹងមិនចូលរួមកម្មវិធី
ជួយឧបត្ថម្ភទី៣សំរាប់ក្រិក ដល់ពេលណា Athens មិនទាន់យល់ព្រមអនុវត្តយ៉ាង
ពេញលេញផែនការកំណែទម្រង់ដោយម្ចាស់បំណុលអន្តរជាតិសំណូមពរនិងដៃគូ
ទ្វីបអឺរ៉ុបមិនទាន់យល់ព្រមកាត់បន្ថយបំណុលសំរាប់ក្រិក។ សេចក្តិប្រកាសនេះត្រូវ
បានមន្ត្រី IMF ម្នាក់នាំចេញនាថ្ងៃទី៣០កក្កដាក្នុងកាលៈទេសៈដំណាងម្ចាស់បំណុល
របស់ក្រិករួមមាន IMF គណៈកម្មាធិការអឺរ៉ុប (EC) ធនាគារកណ្ដាលអឺរ៉ុប (ECB) ជា
ដើមបានចាប់ផ្ដើមការចរចារនៅក្រុង Athens ស្ដីពីកញ្ចប់ជួយឧបត្ថម្ភថ្មីមានតំលៃ៩៤
ពាន់លានអាមេរិកសំរាប់ក្រិក។ ទីភ្នាក់ងារព័ត៌មាន AFP បានដកស្រង់ពាក្យមន្ត្រី
ពោលខាងលើថា ដើម្បីធានាលក្ខណៈនៃកញ្ចប់ជួយឧបត្ថម្ភថ្មីបានឆ្លើយតបនោះ ត្រូវ
មានការសំរេចចិត្តដ៏លំបាកពីភាគីទាំងពីរ នោះគឺក្រិកត្រូវសំរេចចិត្តកែទម្រង់និងដៃគូ
នានាក្នុងសហភាពអឺរ៉ុបត្រូវកាត់បន្ថយបំណុលសំរាប់ប្រទេសនេះ៕