IMF៖ វៀតណាមវ៉ាដាច់សឹង្ហបុរីនិងម៉ាឡេស៊ីដើម្បីក្លាយទៅជាខឿនសេដ្ឋកិច្ចធំទី៤នៅអាស៊ីអាគ្នេយ៍

(VOVWORLD) - យោងតាមរបាយការណ៍នេះថា វៀតណាមបន្តជាប្រទេសតែមួយគត់ នៅតំបន់អាស៊ីអាគ្នេយ៍ដែលត្រូវបានព្យាករណ៍នឹងទទួលបានកំណើនវិជ្ជ មាន១,៦%ក្នុងឆ្នាំនេះ ហើយនឹងកើន ឡើង៦,៧%នាឆ្នាំ២០២១។

មូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) នៅពេលចុងក្រោយនេះបានប្រកាស ការធ្វើបច្ចុប្បន្នកម្មនូវរបាយការណ៍ស្ដីពីយថាទស្សន៍សេដ្ឋកិច្ចពិភពលោកឆ្នាំ២០២០។

យោងតាមរបាយការណ៍នេះថា វៀតណាមបន្តជាប្រទេសតែមួយគត់ នៅតំបន់អាស៊ីអាគ្នេយ៍ដែលត្រូវបានព្យាករណ៍នឹងទទួលបានកំណើនវិជ្ជ មាន១,៦%ក្នុងឆ្នាំនេះ ហើយនឹងកើន ឡើង៦,៧%នាឆ្នាំ២០២១។

IMF ក៏បានព្យាករណ៍ថា ក្នុងឆ្នាំ២០២០ សេដ្ឋកិច្ចវៀតណាមនឹងឈរ លំដាប់ទី៤ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយវ៉ាដាច់សឹង្ហបុរីនិងម៉ាឡេស៊ី។ ជាក់ស្ដែងគឺ GDP វៀតណាមក្នុងឆ្នាំ២០២០គ្រោងនឹងសម្រេចបាន៣៤០,៦ ពាន់លានដុល្លាអាមេរិក ដោយវ៉ាដាច់សឹង្ហបុរីជាមួយនឹងចំនួន៣៣៧,៥ពាន់ លានដុល្លាអាមេរិកនិងម៉ាឡេស៊ីជាមួយនឹងចំនួន៣៣៦,៣ពាន់លានដុល្លាអាមេរិក៕       

ប្រតិកម្មទៅវិញ

ផ្សេងៗ