IMF វាយតំលៃខ្ពស់ចំពោះយថាទស្សន៍អភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចរបស់វៀតណាម

(VOVWORLD) - សេដ្ឋកិច្ចវៀតណាមបានមានជំហានអភិវឌ្ឍន៍យ៉ាងវិជ្ជមាននិងលេចធ្លោ។ នេះគឺជាការអះអាងរបស់លោក Changyong Rhee នាយកមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF)ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងឱកាស ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅអាមេរិកនិងជួប ពិភាក្សាការងារជាមួយ IMF និងធនាគារពិភពលោក (WB) ចាប់ពីថ្ងៃទី ២៥ ដល់ ២៧ ខែមិថុនា។
IMF វាយតំលៃខ្ពស់ចំពោះយថាទស្សន៍អភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចរបស់វៀតណាម - ảnh 1IMF វាយតំលៃខ្ពស់ចំពោះយថាទស្សន៍អភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចរបស់វៀតណាម 

 យោងតាមលោក Changyong Rhee ទោះបីជានាពេលថ្មីៗនេះ IMF ទើបបានព្យាករណ៍ថាឆ្នាំនេះកំណើនសេដ្ឋកិច្ចរបស់វៀតណាមសម្រេចត្រឹមតែ បាន ៦,៦% ប៉ុណ្ណោះទេ ប៉ុន្តែលទ្ធផលនៃត្រីមាសទី ១ កន្លងទៅ បានមានកំរិត ខ្ពស់ជាងការព្យាករណ៍ផងដែរ។ រហូតមកដល់ពេលនេះ លទ្ធផលនៃសកម្មភាព សេដ្ឋកិច្ចនៅតែមានរក្សាបាននូវភាពខ្លាំងក្លាជាពិសេសទោះបីជាកំរិតកំណើន ខ្ពស់ក្តីប៉ុន្តែអតិផរណាត្រូវបានរក្សានៅកំរិតទាបបង្គួរផងដែរ។ លោក Changyong Rhee ក៏បានសង្កត់ធ្ងន់ថាវៀតណាមគឺជាសមាជិកដ៏សំខាន់របស់ IMF ចាប់តាំងពី ពេលដែលវៀតណាមចូលរួម IMF ជាលើកដំបូងនៅឆ្នាំ ១៩៥៦។ បច្ចុប្បន្ននេះ គ្រប់ វិស័យសហប្រតិបត្តិការនិងទំនាក់ទំនងរវាងវៀតណាមនិង IMF កំពុងដំណើរការបានល្អប្រសើរ ហើយភាគី IMF រំពឹងថា IMF អាចរួមចំណែកជួយឱ្យវៀតណាមអភិវឌ្ឍន៍ក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមខ្ពស់ជាងឬសូម្បីតែមានប្រាក់ចំណូលខ្ពស់នៅក្នុងប៉ុន្មាន់ទសវត្សរ៍ខាងមុខនេះទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ