IMF សន្យារួមដំណើរជាមួយវៀតណាមក្នុងដំណើរការអភិវឌ្ឍន៍

(VOVWORLD) - នាព្រឹកថ្ងៃទី ២០ ឧសភា នៅទីក្រុង Hiroshima ក្នុងកម្មវិធីការងារនៅប្រទេស ជប៉ុន នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបលោកស្រី Kristalina Georgieva អគ្គនាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ 

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យ IMF បន្តផ្ដល់ប្រឹក្សាគោល នយោបាយដល់រដ្ឋាភិបាលវៀតណាមលើការប្រតិបត្តិសេដ្ឋកិច្ច ការសុក្រិតឧបករណ៍ សារពើពន្ធ រូបិយវត្ថុ និងការរៀបចំរចនាសម្ព័ន្ធហិរញ្ញវត្ថុ-ធនាគារឡើងវិញ។ លោក នាយករដ្ឋមន្ត្រីបានចែករំលែកអំពីជោគជ័យរបស់វៀតណាម ទីផ្សារហិរញ្ញវត្ថុមាន ស្ថិរភាព ម៉ាកយីហោជាតិត្រូវបានលើកកំពស់ តម្លៃម៉ាកយីហោជាតិវៀតណាមមាន ល្បឿនកំណើនលឿនបំផុតនៅលើពិភពលោកក្នុងរយៈពេល ៣ ឆ្នាំកន្លងមក ដោយ សម្រេចបាន ៤៣១ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២២ ហើយប្រទេសវៀត
ណាម កើនឡើង ១២ កាំនៅក្នុងរបាយការណ៍សុភមង្គលពិភពលោកឆ្នាំ២០២៣ ផងដែរ។
រីឯខ្លួនវិញ លោកស្រី Kristalina Georgieva អគ្គនាយិកា IMF បានវាយតម្លៃខ្ពស់ ចំពោះគោលនយោបាយប្រតិបត្តិសេដ្ឋកិច្ចសង្គមរបស់វៀតណាម; ចាត់ទុកថា ការ អនុវត្តគោលនយោបាយរូបិយវត្ថុយ៉ាងរឹងមាំ ម្ចាស់ការ មានភាពបត់បែន ទាន់ពេល វេលា និងមានប្រសិទ្ធភាពរបស់រដ្ឋាភិបាលគឺសមស្រប ដែលជួយវៀតណាមរក្សាសន្ទុះ កំណើនក្នុងបរិបទដ៏លំបាកនាពេលកន្លងមកនេះ។ លោកស្រីអគ្គនាយិកា IMF បាន និយាយថា សេដ្ឋកិច្ចវៀតណាមត្រូវបានព្យាករណ៍ថានឹងកើនឡើងទ្វេដងបើធៀបនឹង កំណើនសេដ្ឋកិច្ចសកល ហើយ IMF មានបំណងចង់ផ្តល់ប្រឹក្សាអំពីអត្រាការប្រាក់ គោលនយោបាយរូបិយវត្ថុ និងការលើកកំពស់ស្វ័យភាពនៃសេដ្ឋកិច្ចវៀតណដើម្បី ឆ្លើយតបទៅនឹងវិបត្តិ។ លោកស្រី Kristalina Georgieva បានអះអាងថា IMF និង លោកស្រីផ្ទាល់ខ្លួនគាំទ្រយ៉ាងពេញទំហឹង ហើយនឹងរួមដំណើរជាមួយវៀតណាមក្នុង ដំណើរការអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ