IMF អនុម័ត្តលើការរំសាយកញ្ចប់ជំនួយសំរាប់អៀកឡង់
(VOVWorld)-បណ្តាអជ្ញាធរនៃមូលនិធិរូបីយវត្ថុអន្តរជាតិ( IMF )បានប្រកាសកាលពី ថ្ងៃទី២៧ខែកុម្ភះថា៖ IMF បានអនុម័ត្តលើកញ្ចប់ជំនួយចំនួន៤ពាន់៣៣០ លានដុល្លាអាមេរិក-ជាចំណែក១នៃបណ្តាការខំប្រឹងប្រែងជួយឧបត្ថម្ភ ហិរញ្ញវត្ថុអន្តរជាតិសំរាប់អៀកឡង់។តាមសេចក្តីថ្លែងការណ៏នេះគណះ នាយកIMFបានសំរេចរាល់ទំរង់បែបបទវាយតំលៃ
ចំពោះកញ្ចប់ជំនួយក្នុង រយះពេលជាច្រើនឆ្នាំសំរាប់អៀកឡង់ តាមនោះនឹងរំសាយប្រាក់
ចំនួន៤ពាន់៣៣០លានដុល្លាអាមេរិកភ្លាមមួយរំពេក។នេះជាការខំប្រឹងប្រែង ឧបត្ថម្ភ
ហិរញ្ញវត្ថុចុងក្រោយក្នុងកម្មវិធីជួយសង្គ្រោះចំនួន៨៥ ពាន់លានដុល្លា អាមេរិកសំរាប់
អៀកឡង់ដែលបានអនុម័ត្តនាខែធ្នូ ឆ្នាំ២០១០។តាមអជ្ញាធរ IMF រដ្ឋាភិបាលអៀកឡង់
ត្រូវការបន្តកែទម្រង់យ៉ាងខ្លាំងក្លាថែមទៀតដើម្បី ស្តារឡើងវិញប្រព័ន្ធហិរញ្ញវត្ថុ សំដៅ
ជួយខឿនសេដ្ឋកិច្ចអៀកឡង់ងើបឡើង វិញ។IMFក៏ព្រមានថា៖អៀកឡង់ត្រូវការ
ត្រួតពិនិត្យបណ្តាខ្ទង់កំចីនឹងកែលំអរតំរូវការក្នុងប្រទេសបង្កើនកំណែទំរង់ហិរញ្ញវត្ថុ
សំដៅបង្កើនកំលាំងទប់ទល់ វិញរបស់បណ្តាធនាគារ៕