IMF អំពាវនាវឱ្យរក្សាកិច្ចសហប្រតិបត្តិការនៅក្នុង G20
(VOVWORLD) - បច្ចុប្បន្ននេះគឺជាពេលវេលាដ៏លំបាកនឹងជាក់ស្ដែងតាមទាឲ្យបណ្ដាប្រទេស "ត្រូវសហប្រតិបត្តិការ ហើយបន្តសហប្រតិបត្តិការ"។
ទីស្នាក់ការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិក (រូបថត៖ THX/VNA) |
នាថ្ងៃទី ២០ មេសា អគ្គនាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការនៅក្នុងក្រុមបណ្តាប្រទេសខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងទើបលេចចេញជួរមុខនៅលើពិភពលោក (G20) ក្នុងបរិបទ ដែលមានភាពតានតឹងរវាងប្រទេសជាសមាជិកក្នុងក្រុមជុំវិញប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន។
អញ្ជើញថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន មុនកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ G20 នៅទីក្រុងវ៉ាស៊ីនតោន (សហរដ្ឋអាមេរិក) លោកស្រី Georgieva បានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះគឺជាពេលវេលាដ៏លំបាកនឹងជាក់ស្ដែងតាមទាឲ្យបណ្ដាប្រទេស "ត្រូវសហប្រតិបត្តិការ ហើយបន្តសហប្រតិបត្តិការ"។ យោងតាមលោកស្រីបានឲ្យដឹងថា គ្មានខឿនសេដ្ឋកិច្ចណាមួយអាចដោះស្រាយបញ្ហាលំបាកនាពេលបច្ចុប្បន្ននេះដោយខ្លួនឯងបានឡើយ ជាក់ស្ដែងគឺស្ថានការណ៍អាក់ខាន ខ្សែសង្វាក់ផ្គត់ផ្គង់ដែលបណ្តាលមកពីតម្រូវការកើនឡើងខ្ពស់ ក្នុងអំឡុងពេលស្ដារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ ១៩ ការដាក់ទណ្ឌកម្ម និងតបតវិញរវាងប្រទេសលោកខាងលិចនិងរុស្ស៊ីពាក់ព័ន្ធនឹងជម្លោះនៅអ៊ុយក្រែន ក៏ដូចជាអតិផរណាកើនឡើងខ្ពស់ផងដែរ៕