IMF៖ អាមេរិក ជប៉ុន ឥណ្ឌា និងរុស្ស៊ី គឺជាចំណុចភ្លឺ​ក្នុងយថា​ទស្សន៍សេដ្ឋកិច្ចពិភពលោក

(VOVWORLD) - នៅក្នុងរបាយការណ៍យថាទស្សន៍សេដ្ឋកិច្ចពិភពលោក (WEO) ដែលបានចេញផ្សាយកាលពីថ្ងៃទី ១០ ខែតុលា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ របស់សេដ្ឋកិច្ចជាច្រើននៅជុំវិញពិភពលោក។ មានតែខឿនសេដ្ឋកិច្ចមួយចំនួន ដូចជាសហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា និងរុស្ស៊ី បានផ្ទុយនឹងនិន្នាការនេះ។
IMF៖ អាមេរិក ជប៉ុន ឥណ្ឌា និងរុស្ស៊ី គឺជាចំណុចភ្លឺ​ក្នុងយថា​ទស្សន៍សេដ្ឋកិច្ចពិភពលោក - ảnh 1កំពង់ផែដឹកទំនិញនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ រូបថត៖ Kyodo/TTXVN

ជាពិសេស IMF បានព្យាករណ៍ថា សេដ្ឋកិច្ចអាមេរិកនឹងមានកំណើន ២,១% នៅឆ្នាំនេះ និង ១,៥% នៅឆ្នាំក្រោយ ដោយកើនឡើង០,៣% និង០,៥% បើធៀបនឹងការព្យាករណ៍កាលពីខែកក្កដា។ ក្នុងចំណោមបណញតាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ IMF បានព្យាករណ៍ថា សេដ្ឋកិច្ចអាមេរិកនឹងមានគម្លាតកាន់តែច្បាស់ បើប្រៀបធៀបនឹងតំបន់ចាយប្រាក់អឺរ៉ូ (Eurozone) ដែលមានកំណើនត្រឹមតែ ០,៧% នៅឆ្នាំនេះ។

នៅក្នុងក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍(G7) IMF បានបង្កើនការព្យាករណ៍សេដ្ឋកិច្ចជប៉ុនដោយមានកំណើន ២% នៅឆ្នាំនេះ ដោយសារតែតម្រូវការប្រើប្រាស់ និងប្រាក់ចំណូលពីទេសចរណ៍ទាំងក្នុងស្រុកនិងអន្តរជាតិកើនឡើង ជាមួយនឹងគោលនយោបាយសមស្រប ក៏ដូចជាការស្តារឡើងវិញសកម្មភាពនាំចេញរថយន្ត។

នៅក្នុងចំណោមទីផ្សារទើបលេចចេញនិងសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ IMF ជឿជាក់ថា ឥណ្ឌាមានយថាទស្សន៍អភិវឌ្ឍន៍ដ៏ល្អ នៅពេលដែលយថាទស្សន៍កំណើនសេដ្ឋកិច្ចរបស់ឥណ្ឌាត្រូវបានកើនឡើងដល់ ៦,៣% នៅឆ្នាំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ