IMFមិនអាចបញ្ចូលប្រាក់យ័នចូលក្នុងឃ្លាំងផ្ទុកបំរុងរូបិយប័ណ្ណSDR

(VOVworld)- មូលនិធិរូបិយវត្ថុ (IMF) បានជូនដំណឹងថា នៅមានបញ្ហាជាច្រើន ត្រូវការវាយតម្លៃមុននឹងមានការសម្រេចចុងក្រោយ អំពីការបញ្ចូនប្រាក់យ័នរបស់ ចិនចូលក្នុងឃ្លាំងកំណត់ សិទ្ធិដកទុនពិសេស (SDR)នៃអង្គការនេះ។ ក្នុងសេចក្តី ប្រកាសមួយនាថ្ងៃទី៤សីហា IMF កំណត់ថា ប្រាក់យ័នទទួលបានបទដ្ឋានអំពី
លក្ខណៈទូទៅ ក្នុងការនាំចេញទំនិញនិងសេវាកម្ម។ ប្រៀបនឹងការវាយតម្លៃមុន
នេះ ការប្រើប្រាស់ប្រាក់យ័នក្នុងបណ្តាទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិកំពុង កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ប៉ុន្តែនៅមានបញ្ហាជាច្រើនត្រូវការពិនិត្យ។ របប ហិរញ្ញវត្ថុពហុភាគីចំពោះប្រទេសជាសមាជិកទាំង១៨៨នេះ បានលើកច្បាស់ គោលដៅស្នូលនៃការវាយតម្លៃលើកនេះ គឺសំដៅកំណត់ថា តើប្រាក់យ័នជាប្រាក់ អាចបានប្រើប្រាស់សេរីបានដែរឬទេ។ តាម IMF  បទដ្ឋានពោលខាងលើ ត្រូវបាន វាយតម្លៃតាមរយៈសកម្មភាពប្រើប្រាស់និងផ្លាស់ប្តូររូបីយប័ណ្ឌជាក់ស្តែងលើទីផ្សារ
អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ