IMFសំរេចបញ្ចូលប្រាក់យ័នរបស់ចិនក្នុងកញ្ចប់រូបិយប័ណ្ណអន្តរជាតិ
(VOVworld) - នាថ្ងៃទី៣០ វិច្ឆិកា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានប្រកាសថា
ប្រាក់យ័នរបស់ចិនមានលក្ខណៈគ្រាប់គ្រាន់ដើម្បីបានបញ្ចូលក្នុង កញ្ចប់រូបិយវត្ថុ
អន្តរជាតិ ដែលត្រូវបានហៅថាសិទ្ធិដកទុនពិសេស (SDR)។ សេចក្ដីសំរេចចិត្តនេះ
បានបញ្ចូលប្រាក់យ័នក្នុងក្រុមប្រាក់ផ្ទុកបំរុងជាផ្លូវការរបស់ IMF ដែលរួមមានប្រាក់
ដុល្លា អឺរ៉ូ ផោនអង់គ្លេស និងយ៉េនជប៉ុន។នៅពេលប្រាក់ យ័នត្រូវបានបញ្ចូលក្នុង
SDR នេះនឹងជាជំហានលោតផ្លោះចំពោះចិនក្នុងប្រព័ន្ធ ហិរញ្ញវត្ថុទូទាំងពិភពលោក
ខណៈដែលកិត្យានុភាពរបស់ប្រទេសនេះលើទីផ្សារ ហិរញ្ញវត្ថុនានានឹងត្រូវបាន
ពង្រឹងថែមទៀត៕