Interpol ព្រមានពីការកើនឡើងយ៉ាងខ្លាំងនៃបទល្មើសទាក់ទិនដល់វ៉ាក់សាំងការពារជម្ងឺ Covid-19

(VOVWORLD) - Interpol បាន ព្រមានថា ក្រុមឧក្រិដ្ឋជននានាអាចកេងចំណេញដោយការលក់វ៉ាក់សាំង ក្លែងក្លាយឬលួចប្លន់ប្រភពផ្គត់ផ្គង់វ៉ាក់សាំង។

Interpol ព្រមានពីការកើនឡើងយ៉ាងខ្លាំងនៃបទល្មើសទាក់ទិនដល់វ៉ាក់សាំងការពារជម្ងឺ Covid-19 - ảnh 1 វ៉ាក់សាំងការពារជម្ងឺ Covid-19 របស់  Pfizer/BioNTech។ (រូបថត៖ AFP/TTXVN)

អគ្គលេខាធិការអង្គការប៉ូលីសព្រហ្មទណ្ឌអន្តរជាតិ (Interpol) លោក Juergen Stock កាលពីថ្ងៃទី២១ ខែធ្នូ បានព្រមានអំពីការកើនឡើងយ៉ាង ខ្លាំងនៃបទល្មើសពាក់ព័ន្ធដល់ការស្វែងរកវ៉ាក់សាំងការពារជម្ងឺ Covid-19។ លោក Stock បានចាត់ទុកថា ដោយការចាប់ផ្ដើមដាក់វ៉ាក់សាំងឲ្យប្រើប្រាស់ នាបច្ចុប្បន្ន ឧក្រិដ្ឋជននឹងកើនឡើងយ៉ាងខ្លាំង។

        ក្នុងបរិបទដែលប្រទេសជាច្រើនលើពិភពលោក កំពុងចាប់ផ្ដើមសាក ល្បងការចាក់វ៉ាក់សាំងការពារវីរុសកូរ៉ូណាទ្រង់ទ្រាយធំនោះ Interpol បាន ព្រមានថា ក្រុមឧក្រិដ្ឋជននានាអាចកេងចំណេញដោយការលក់វ៉ាក់សាំង ក្លែងក្លាយឬលួចប្លន់ប្រភពផ្គត់ផ្គង់វ៉ាក់សាំង។ កាលពីដើមខែធ្នូកន្លងទៅ Interpol បានប្រកាសអាសន្នដល់កងកម្លាំងប៉ូលីសនៃប្រទេសជាសមាជិក ទាំង១៩៤ ស្ដីពីហានិភ័យនៃក្រុមឧក្រិដ្ឋជនមានការចាត់តាំងពាក់ព័ន្ធដល់ វ៉ាក់សាំង Covid-19៕

ប្រតិកម្មទៅវិញ

ផ្សេងៗ