IOC ប្តេជ្ញាចិត្តរៀបចំអូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ ប្រកបដោយជោគជ័យ

(VOVWORLD) - លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានបញ្ជាក់សារជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរៀបចំមហោស្រពកីឡារដូវក្ដៅ ប្រកបដោយជោគជ័យ ទោះបីជាតំបន់ជាច្រើននៅជប៉ុនកំពុងស្ថិតក្នុងស្ថានភាពអាសន្នដោយសារជំងឺកូវីដ ១៩ ក៏ដោយ។ 
IOC ប្តេជ្ញាចិត្តរៀបចំអូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ ប្រកបដោយជោគជ័យ - ảnh 1និមិត្តរូបនៃព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ២០២០ - រូបថត៖ THX / VNA

នៅថ្ងៃទី២៤ ខែឧសភា លោក Thomas Bach បានអះអាងថា អត្តពលិកទាំងអស់អាចប្រែក្លាយក្ដីសុបិនអូឡាំពិកឲ្យក្លាយជាការពិតជាក់ស្ដែង។ អូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ គ្រោងនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៣ ខែកក្ដាដា ដល់ថ្ងៃទី ៨ ខែសីហា ខណៈពេលដែល ព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកទីក្រុងតូក្យូនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ខែសីហា ដល់ថ្ងៃទី ៥ ខែកញ្ញា។ គណៈចាត់តាំង រដ្ឋាភិបាលជប៉ុន អាជ្ញាធរទីក្រុងជប៉ុន IOC និង គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC) បានសម្រេចមិនអនុញ្ញាតឱ្យអ្នកទស្សនាមកពីបរទេសឆ្លងចូលប្រទេសជប៉ុន ដើម្បីទស្សនាការប្រកួតនោះឡើយ។ តាមផែនការ មានអត្តពលិកប្រមាណ ១៥ ០០០ នាក់មកពីជុំវិញពិភពលោកនឹងចូលរួម ព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០។ អត្តពលិកទាំងអស់នឹងត្រូវបានធ្វើតេស្តកូវីដ ១៩ ជារៀងរាល់ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងជំងឺផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ