IPU វាយតំលៃខ្ពស់ចំពោះបទពិសោធន៍របស់រដ្ឋសភាវៀតណាម

IPU វាយតំលៃខ្ពស់ចំពោះបទពិសោធន៍របស់រដ្ឋសភាវៀតណាម - ảnh 1
អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong ថ្លែងបទសន្ទរកថានៅ
មហាសន្និបាត IPU លើកទី១៣១​ (រូបថត៖TTXVN)


(VOVworld) - វៀតណាមមានការរួមវិភាគទានដ៏ធំធេងក្នុងសកម្មភាពរបស់អន្តរ
សភាពិភពលោក (IPU) ព្រមទាំងខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងជាមួយបណ្ដា
សមាជិកសភាលើពិភពលោក។នោះជាការចាត់ទុករបស់អគ្គលេខាធិការ IPU
លោក Martin Chungong នាពេលផ្លាស់ប្ដូរមតិជាមួយអ្នកយកព័ត៏មាននៃទីភ្នាក់ងារ
សារព័ត៏មានវៀតណាមប្រចាំនៅ Geneva ប្រទេសស្វីស។លោក Martin Chungong
បានឲ្យដឹងថា វៀតណាមបានកាន់ដំណែងដឹកនាំសំខាន់ជាច្រើនលើកក្នុង IPU
ក្រុមប្រឹក្សាប្រតិបត្តិ ស្ថាប័នជួរមុខនៃ IPU ហើយត្រូវបានជ្រើសតាំងជាអនុប្រធាន
IPUទៀតផង។វៀតណាមជានិច្ចកាលបង្ហាញពីភាពសកម្មនិងជាសមាជិកមានការ
ទទួលខុសត្រូវក្នុងគ្រប់សកម្មភាពដើម្បីគោលដៅរបស់ IPUដូចជាជំរុញសន្តិភាព
និងការអភិវឌ្ឍន៍លើពិភពលោក ជំរុញតួនាទីនិងសិទ្ធិរបស់នារីនិងកុមារ។ការដែល
វៀតណាមទទួលរៀបចំមហាសន្និបាត IPU លើកទី១៣២ខាងមុខ នឹងបង្កើតវេទិការ
សំខាន់ដើម្បីបណ្ដាសមាជិកសភាផ្លាស់ប្ដូរអំពីយុទ្ធសាស្ត្រអភិឌ្ឍន៍ក្រោយឆ្នាំ២០១៥ ព្រមទាំងលើកកំពស់សម្លេងរបស់ក្រុមបណ្ដាប្រទេសអាស៊ីក្នុង IPU ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ