IS កាន់កាប់ផ្ទៃដី២០%នៃទីក្រុង Marawi នៅហ្វីលីពីន
(VOVWORLD) - នាថ្ងៃទី១៣ មិថុនា ឧត្តមសេនីយ៍បញ្ជាការកងទ័ពហ្វីលីពីនមួយរូបបានឲ្យដឹងថា កម្លាំងឧទ្ទាមអ៊ីស្លាមកំពុងទន្ទ្រានកាន់កាប់ផ្ទៃដីចំនួន២០%នៃទីក្រុង Marawi លើ កោះ Mindanao
ទាហានហ្វីលីពីនទៅយាមល្បាតនៅទីក្រុង Marawi កាលពីថ្ងៃទី១០ មិថុនា (រូបថត៖AFP/TTXVN) |
(VOVWORLD) - នាថ្ងៃទី១៣ មិថុនា ឧត្តមសេនីយ៍បញ្ជាការកងទ័ពហ្វីលីពីនមួយរូបបានឲ្យដឹងថា កម្លាំងឧទ្ទាមអ៊ីស្លាមកំពុងទន្ទ្រានកាន់កាប់ផ្ទៃដីចំនួន២០%នៃទីក្រុង Marawi លើ កោះ Mindanao ព្រមទាំងច្រានចោលសេចក្ដីប្រកាសមុននោះរបស់អង្គការ ភេរវកម្មរដ្ឋអ៊ីស្លាម (IS) ដែលថា កម្លាំងឧទ្ទាមកំពុងកាន់កាប់២/៣ទីក្រុងប៉ែកខាង ត្បូងនេះរបស់ហ្វីលីពីន។
ការប្រយុទ្ធរវាងកងទ័ពហ្វីលីពីនជាមួយកម្លាំងអ៊ីស្លាមជ្រុលនិយមដែលស្មោះត្រង់ជាមួយ IS នៅក្រុង Marawi បានផ្ទុះឡើងកាលពីថ្ងៃទី២៣ ឧសភា កន្លងទៅ។ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានប្រកាសអាជ្ញា សឹកលើទូទាំងកោះ Mindanao សំដៅរាំងស្កាត់ការគំរាមកំហែងពី IS៕