IS ខិតមកជិតនឹងតំបន់ព្រំដែនរបស់អ៊ីរ៉ង់


IS ខិតមកជិតនឹងតំបន់ព្រំដែនរបស់អ៊ីរ៉ង់ - ảnh 1
IS ខិតមកជិតនឹងតំបន់ព្រំដែនរបស់អ៊ីរ៉ង់ (Image: VNA)

(VOVworld) – នាថ្ងៃទី ២០ តុលា វិទ្យុសម្លេងរុស្ស៊ីបានឲ្យដឹងថា៖ ម៉ូស្គូនឹងបន្តជួយស៊ីរី និងអ៊ីរ៉ាក់ក្នុងការប្រយុទ្ធប្រឆាំងនឹងភេវរកម្ម តាមរយៈការផ្តល់អាវុធដើម្បីប្រយុទ្ធប្រឆាំង នឹងជនប្រដាប់អាវុធរបស់ក្រុម “រដ្ឋឥស្លាមស្វ័យប្រកាស” (IS)។ វិទ្យុសម្លេងរុស្ស៊ីបាន ដកស្រងពាក្យសំដីរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក  Sergei Lavrov ដែលបាន
សង្កត់ធ្ងន់ថា៖ រុស្ស៊ីគាំទ្រការបង្កើនអតិបរិមាបណ្ដាការខំប្រឹងប្រែងក្នុងការប្រយុទ្ធ ប្រឆាំងភេវរកម្មនេះ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត IS បានប្រកាសនឹងទន្ទ្រាន កាន់កាប់ទីរួមស្រុកយុទ្ធសាស្ត្រ Kobane ដោយមិនអើពើដល់ការវាយប្រហារតាមជើង អាកាសរបស់សម្ព័ន្ធភាពអន្តរជាតិដឹកនាំដោយអាមេរិក។ នាថ្ងៃដ៏ដែល នៅអ៊ីរ៉ាក់​ IS បានវាយប្រហារទៅលើទីរួមស្រុក Qara Tapah របស់ជន Kurd ភាគខាងជើងរដ្ឋធានី
Baghdad ដែលមានចម្ងាយប្រហែល ៣០ គីឡូម៉ែត្រពីខ្សែព្រំដែនជាមួយអ៊ីរ៉ង់ និងធ្វើ ឲ្យមនុស្សយ៉ាងតិចបំផុតចំនួន ១០ នាក់ត្រូវស្លាប់ ក្នុងនោះ មានជនស៊ីវិលចំនួន ៣
នាក់។ ក្នុងពេលនោះ កំលាំង IS ក៏បានហ៊ុំព័ទ្ធគ្រួសារជនរួមជាតិភាគតិច Yazidi ចំនួន
៧ រួគ្រួនៅភាគខាងលិចខេត្ត Mosul ។ រហូតមកដល់ពេលនេះ ជន Yazidi ចំនួន ៥ ពាន់នាក់ត្រូវសម្លាប់ ៧ ពាន់នាក់ទៀតត្រូវចាប់ជំរិតនិង ៣៥០ ពាន់នាក់ត្រូវរត់ភ្លៀស

ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ