IS គំរាមកំហែងធ្វើការវាយប្រហារនៅអាល្លឺម៉ង់

IS គំរាមកំហែងធ្វើការវាយប្រហារនៅអាល្លឺម៉ង់ - ảnh 1
កងកម្លាំងសន្តិសុខអាល្លឺម៉ង់យាមល្បាតនៅខាងក្រៅស្ថានីយ៍ Koln នៅទីក្រុង Cologne
នាថ្ងៃទី៦ មករា កន្លងទៅ (រូបថត៖AFP/TTXVN)

(VOVworld) - អង្គការភេរវកម្មរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសបានផ្សាយរូបថតនិង
ស្លាកសញ្ញាលើបណ្ដាញអ៊ីធឺណែតសំដៅអំពាវនាវឲ្យជនអ៊ីស្លាមនៅអាល្លឺម៉ង់
អនុវត្តន៍ការវាយប្រហារដូចការវាយប្រហារនៅរាជធានីព្រុចសែលរបស់ប៊ែលហ្សិក
នាពេលកន្លងទៅ តម្រង់ទៅលើខុទ្ទកាល័យអធិការបតីលោកស្រី Angela Merkel និង
ព្រលានយន្តហោះ Cologne-Bonn។អង្គការ SITE ដែលទទួលបន្ទុកការឃ្លាំមើលគេហ
ទំព័រអ៊ីស្លាមបានឲ្យដឹងថា មានរូបថតចំនួន៥ដែលត្រូវបានផ្សព្វ ផ្សាយលើបណ្ដាញ
សង្គមនាថ្ងៃទី៣០ មិនា នាំយកស្លាកសញ្ញារបស់ Furat Media ដែលជាសាខាមួយ
របស់ IS។រូបភាពនិងស្លាកសញ្ញានេះមានពាក្យស្លោកជា ភាសាអាល្លឺម៉ង់ដែល
អំពាវនាវឲ្យជនអ៊ីស្លាមអនុវត្តន៍ការវាយប្រហារប្រឆាំងនឹង “ខ្មាំងសត្រូវរបស់ព្រះ
អាឡល់”។
ក្នុងពេលនោះ នាយកដ្ឋានព្រហ្មទ័ណ្ឌសហរដ្ឋអាល្លឺម៉ង់ (BKA) ឲ្យដឹងថា គេបាន
ដឹងអំពីរូបថតទាំងនេះ ប៉ុន្តែអះអាងថា វិធានការសន្តិសុខនាបច្ចុប្បន្នគឺ សមស្រប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ