IS គំរាមកំហែងវាយប្រហារប្រទេសអង់គ្លេស

IS គំរាមកំហែងវាយប្រហារប្រទេសអង់គ្លេស - ảnh 1
ខ្មាន់កាំភ្លើង IS គំរាមកំហែងវាយប្រហារទៅលើអង់គ្លេស

(VOVworld)​ - នាថ្ងៃទី៣ មករា អង្គការរដ្ឋអ៊ីស្លាម (IS)ស្វ័យប្រកាសបានចុះផ្សាយ
ខ្សែអាត់វីដេអូថ្មីនៅលើបណ្ដាញអ៊ីធឺណែត ក្នុងនោះបង្ហាញពីរូបភាពក្រុមឧទ្ទាម IS
 សម្លាប់មនុស្សចំនួន៥នាក់ដែល IS ហៅថា ចារបុរសអង់គ្លេស ព្រមទាំងគំរាម
កំហែងថា នឹងវាយប្រហារប្រទេសអឺរ៉ុបនេះ។ក្នុងខ្សែអាត់វីដេអូពោលខាងលើអ្នកនាំ
ពាក្យស្វ័យប្រកាសម្នាក់របស់ IS បាននិយាយថា ជនរងគ្រោះទាំង៥នាក់នេះ កំពុង
ធ្វើការសំរាប់សម្ព័ន្ធភាពអន្តរជាតិប្រឆាំង IS នៅទីក្រុង Raqqa ដែល អង្គការភេរវ
កម្មនេះហៅថារដ្ឋធានីនៃសាសនាអ៊ីស្លាមនេះ។ខ្មាន់កំភ្លើងមួយនាក់បានគំរាម
កំហែងថា នេះជាសារផ្ញើរជូនទៅនាកយករដ្ឋមន្រ្តីអង់គ្លេសលោក David Cameron។
ក្នុងប្រតិកម្មរបស់ខ្លួន ក្រសួងការបរទេសអង់គ្លេសបានចេញផ្សាយសេចក្ដីថ្លែង
ការណ៍ខ្លីមួយឲ្យដឹងថា ស្ថាប័ននេះកំពុងត្រួតពិនិត្យខ្លឹមសារនៃខ្សែអាត់វីដេអូពោល
ខាងលើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ