IS ចាប់ពង្រត់មនុស្ស៣៤៤នាក់នៅស៊ីរី

IS ចាប់ពង្រត់មនុស្ស៣៤៤នាក់នៅស៊ីរី - ảnh 1
កងទ័ពនៃប្រទេសជាច្រើនបង្កើនភាពប្រុងប្រយ័ត្នចំពោះគ្រោះអាសន្នវាយប្រហារភេរវកម្មពី IS

(VOVworld) - រដ្ឋាភិបាលស៊ីរីនាថ្ងៃទី៦ មេសា បានផ្សាយព័ត៌មានថា ពួកខ្មាន់កាំភ្លើង
នៃអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសត្រូវសង្ស័យចាប់ពង្រត់កម្មករចំនួន៣៤៤នាក់
នៃរោងចក្រស៊ីម៉ងត៍មួយនៅជិតរដ្ឋធានី Damascus។ក្រុមខ្មាន់កាំភ្លើង IS បានវាយ
ប្រហាររោងចក្រស៊ីម៉ងត៍នេះនៅទីប្រជុំជន Dumair ប៉ែកឦសាន រដ្ឋធានី Damascus
នាថ្ងៃទី៤ មេសា ហើយនាំកម្មករនៃរោងចក្រទៅ កាន់ទីកន្លែងមិនទាន់បានកំណត់
នៅឡើយ។រឿងក្ដីពោលខាងលើកើតមានឡើង ក្នុងរយៈពេលតែមួយជាមួយការ
វាយប្រហារតម្រង់ទៅលើមូលដ្ឋានសឹកនៅជិតព្រលាន យន្តហោះយោធា Dumair។
ក្នុងសេចក្ដីប្រកាសមួយដែលបានចុះផ្សាយលើ បណ្ដាញអ៊ីនធឺណែត អង្គការភេរវ
កម្ម IS បានទទួលស្គាល់ដំណើរការវាយប្រហារ អត្តឃាតដោយគ្រាប់បែកតម្រង់
ទៅលើកងកម្លាំងរដ្ឋាភិបាលដែលកំពុងធ្វើដំណើរ ពីព្រលានយន្តហោះយោធា
Dumair ទៅកាន់ភាគខាងជើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ