IS ដណ្ដើមមកវិញនូវតំបន់ភាគខាងកើតប្រទេសស៊ីរីទាំងស្រុង
(VOVWORLD) -នាថ្ងៃទី ២៨ ខែតុលា អង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលមានទីស្នាក់ការនៅអង់គ្លេស បានឲ្យដឹងថា ខ្មាន់កាំភ្លើងនៃអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) បាន បណ្ដេញកងកម្លាំង ប្រជាធិបតេយ្យស៊ីរី (SDF) ចេញពីទីរួមស្រុក Hajin ហើយដណ្ដើមមកវិញនូវតំបន់ភាគខាងកើតទាំងស្រុង។
ខ្មាន់កាំភ្លើងនៃកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) (AFP/TTXVN ) |
មេបញ្ជាការ SDF មួយរូបបានបញ្ជាក់ថា កងកម្លាំងនេះបានដកខ្លួនចេញពី Hajin ដែលជាកំពែងចុងក្រោយរបស់ IS នៅខេត្ត Deir al-Zour ភាគខាងកើត ដែលនៅជិតព្រំដែន ជាមួយប្រទេសអ៊ីរ៉ាក់។ ខ្មាន់កាំភ្លើង IS ប្រមាណ ៤ ពាន់នាក់កំពុងទន្ទ្រានកាន់កាប់ខេត្តនេះ។
សូមបញ្ជាក់ថា SDF គឺជាសម្ព័ន្ធភាពរវាងទាហាន អារ៉ាប់ និងជនជាតិ ឃឺដ ដែលអាមេរិកគាំទ្រ បានហ៊ុំព័ទ្ធ Hajin ក្នុងរយៈពេលច្រើនខែកន្លងទៅ។ IS បានវាយតបយ៉ាងខ្លាំង ធ្វើឱ្យមនុស្សរបស់ SDF ត្រូវបានស្លាប់ប្រមាណជាង ៣ ០០ នាក់៕