IS ទទួលខុសត្រូវការវាយប្រហារភេរវកម្មនៅអ៊ីរ៉ង់

(VOVWORLD) -  ខ្មាន់កាំភ្លើងម្នាក់របស់អង្គការនេះបានសម្រុកចូលវិហារឥស្លាម ហើយបានបាញ់រះទៅលើអ្នកទស្សនា ធ្វើឲ្យមនុស្សប្រមាណ ២០ នាក់ត្រូវស្លាប់ និងរាប់សិបនាក់ទៀតរងរបួស។

អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) បានទទួលខុសត្រូវការវាយប្រហារដ៏បង្ហូរឈាននៅវិហាឥស្លាម Shah Cheragh នៅទីក្រុង Shiraz ភាគខាងត្បូងអ៊ីរ៉ង់កាលពីថ្ងៃទី ២៦ តុលា។ ក្នុងសេចក្ដីប្រកាសមួយនៅលើ Telegram ក្រុម IS បានឲ្យដឹងថា ខ្មាន់កាំភ្លើងម្នាក់របស់អង្គការនេះបានសម្រុកចូលវិហារឥស្លាម ហើយបានបាញ់រះទៅលើអ្នកទស្សនា ធ្វើឲ្យមនុស្សប្រមាណ ២០ នាក់ត្រូវស្លាប់ និងរាប់សិបនាក់ទៀតរងរបួស។ យោងតាមសារព័ត៌មាន Nournews ជាប្រព័ន្ធផ្សព្វផ្សាយដែលមានទំនាក់ទំនងជាមួយទីភ្នាក់ងារសន្តិសុខជួរមុខរបស់អ៊ីរ៉ង់បានឲ្យដឹងថា ខ្មាន់កាំភ្លើងនេះមិនមែនជាជនជាតិអ៊ីរ៉ង់ឡើយ។

ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានប្រកាសថា នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះអំពើភេរវកម្មនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ