IS ទទួលស្គាល់អនុវត្តការវាយប្រហារដោយគ្រាប់បែកនៅឥណ្ឌូនេស៊ី

(VOVWORLD) -អង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសបានទទួលស្គាល់អនុវត្តការវាយប្រហារដោយ គ្រាប់បែកទាំងពីរលើកបន្តបន្ទាប់នាថ្ងៃទី២៤ឧសភានៅស្ថានីយ៍រថយន្តក្រុង Transjakarta នៅតំបន់ Kampung Melayu ភាគខាងកើតរដ្ឋធានី Jakarta បណ្តាល ឲ្យបូលីសបីនាក់ត្រូវស្លាប់និង១២នាក់ទៀតរងរបួស។
IS ទទួលស្គាល់អនុវត្តការវាយប្រហារដោយគ្រាប់បែកនៅឥណ្ឌូនេស៊ី - ảnh 1 រូបថតៈ TTXVN

គេហទំព័រ Amaq របស់ IS បានឲ្យដឹងថា មុខសញ្ញាអនុវត្តការវាយប្រហារពោលខាងលើជាខ្មាន់កាំភ្លើងមួយ របស់ IS។

        មុននោះ ប៉ូលិសឥណ្ឌូនេស៊ីក៏ឲ្យដឹងថា IS ជាប់ពាក់ព័ន្ធដល់ការវាយប្រហារ ដោយគ្រាប់បែបទាំងពីរពោលខាងលើ ព្រមទាំងប្រកាសអត្តសញ្ញាណរបស់ជនជាប់សង្ស័យពីរនាក់ គឺ Ichwan Nurul Salam និង Ahmad Sukri ដែលសុទ្ធតែមានអាយុ ៣១ឆ្នាំផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ