IS បាត់បង់តំបន់កាន់កាប់នៅអ៊ីរ៉ាក់និងស៊ីរី

IS បាត់បង់តំបន់កាន់កាប់នៅអ៊ីរ៉ាក់និងស៊ីរី - ảnh 1
កងកម្លាំងគាំទ្ររដ្ឋាភិបាលអ៊ីរ៉ាក់ក្រោយពីការប៉ះទង្គិចនៅទីក្រុង Ramadi នាថ្ងៃទី១ មករា​ ឆ្នាំ២០១៦ (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី៥ មករា សម្ព័ន្ធយោធាប្រឆាំងអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យ
ប្រកាសដឹកនាំដោយអាមេរិកបានឲ្យដឹងថា ក្នុងឆ្នាំ២០១៥ ផ្ទៃដីដែល IS ទន្ទ្រាន
កាន់កាប់បានថយចុះ៤០%នៅអ៊ីរ៉ាក់និង២០%នៅស៊ីរីហើយ ក្នុងកាលៈទេសៈកង
កម្លាំងអន្តរជាតិបានរុញច្រានក្រុមឧទ្ទាម IS ចាកចេញពីទីក្រុងជាច្រើន។កងកម្លាំង
ប្រដាប់អាវុធអ៊ីរ៉ាក់និងជន Kurd ក្រោមការជួយឧបត្ថម្ភពី សម្ព័ន្ធយោធាដឹកនាំដោយ
អាមេរិក រួមជាមួយកងកម្លាំងសេនាជន Shii’te ឧបត្ថម្ភ ដោយអ៊ីរ៉ង់ បានរុញច្រាន
ក្រុមឧទ្ទាម IS ចាកចេញពីទីក្រុងជាច្រើនដែល ក្នុងនោះមានទីក្រុង Tikrit ទីក្រុង
Ramadi និងតំបន់ភាគខាងជើងរដ្ឋធានីបាដាដ។ ក្នុងពេលនោះនៅស៊ីរី IS កំពុង
ប្រឈមមុខនឹងកងទ័ពរបស់ប្រធានាធិបតី Bashar al-Assad និងក្រុមបះបោរផ្សេងៗ
ទៀត។ក្រៅពីនោះ ក្រុមភេរវកម្មនេះក៏ ត្រូវប្រឈមមុខនឹងការវាយប្រហារតាម
ជើងអាកាសរបស់រុស្ស៊ីតាមសំណើរពី រដ្ឋអំណាច Damascus និងសម្ព័ន្ធយោធា
អាមេរិកទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ