IS បាត់បង់៩៥% ដែនដីទន្ទ្រានកាន់កាប់
(VOVWORLD) - សម្ព័ន្ធភាពយោធាប្រយុទ្ធប្រឆាំងអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសដឹកនាំ ដោយអាមេរិកនាថ្ងៃទី១៦ វិច្ឆិកា ជូនដំណឹងថា IS បានបាត់បង់៩៥% ដែនដីនៃ “ព្រះរាជាណាចក្រអ៊ីស្លាម” ដែលអង្គការនេះប្រកាស៣ឆ្នាំមុននេះនៅអ៊ីរ៉ាក់និង ស៊ីរី។
កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ទៅល្បាតនៅទីក្រុង al-Qaim ខេត្ត Anbar ក្រោយពីរំដោះខេត្តនេះពីការទន្ទ្រានកាន់កាប់របស់ IS (រូបថត៖ TTXVN) |
បេសកជនពិសេសអាមេរិកនៅសម្ព័ន្ធភាពយោធា លោក Brett McGurk ឲ្យ ដឹងថា នាបច្ចុប្បន្ន មនុស្សចំនួន៧លាន៥សែននាក់ត្រូវបានរំដោះពីការទន្ទ្រាន កាន់កាប់របស់ IS ហើយស្ថានភាពហិរញ្ញវត្ថុរបស់អង្គការនេះបានធ្លាក់ចុះកំរិត ទាបបំផុតតាំងពីមុនមក។
ក្រៅពីនោះលោក McGurk អះអាងថា និន្នាការដែលខ្មាន់កាំភ្លើងបរទេស ខំប្រឹងប្រែងចូលរួម IS នៅស៊ីរី បានបញ្ចប់សឹងតែទាំងអស់ ហើយបរិមាណពួក ឧទ្ទាមអ៊ីស្លាមត្រូវឃាត់ខ្លួននៅពេលកំពុងឆ្លងដែននោះគឺកាន់តែកើនឡើងៗ៕