IS បានទទួលស្គាល់សម្លាប់ចំណាប់ខ្មាំងជប៉ុនមួយនាក់

IS បានទទួលស្គាល់សម្លាប់ចំណាប់ខ្មាំងជប៉ុនមួយនាក់ - ảnh 1
IS បានទទួលស្គាល់សម្លាប់ចំណាប់ខ្មាំងជប៉ុនមួយនាក់ (Heavy)

        Vovworld-នាថ្ងៃទី២៥មករាពួកឧទ្ទាមរដ្ឋឥស្លាមស្វ័យប្រកាស (IS) បានទទួល
ស្គាល់សម្លាប់លោក Haruna Yukawa អាយុ៤២ឆ្នាំ ជាពលរដ្ឋមួយ​នាក់​ក្នុងចំណោម
ពលរដ្ឋជប៉ុនចំនួន២នាក់ត្រូវគេចាប់ចំណាប់ខ្មាំង។ តាមរយៈ​ស្ថានីយ៍ផ្សាយសម្លេង
ឥស្លាម Al Bayan អង្គការជ្រុលនិយមនេះបានប្រកាសថា បានអនុវត្តការសម្លាប់
ចំណាប់ខ្មាំងជប៉ុន Haruna Yukawa បន្ទាប់ពីផុតកាល​កំណត់​៧២ម៉ោងដែលបាននាំ
ចេញមុននោះ។ IS បានបង្កសម្ភោធចំពោះ​រដ្ឋាភិបាលជប៉ុនអំពីវាសនាចំណាប់ខ្មាំង
នៅសេសសល់ អ្នកកាសែត Kenji Goto សំណូមពរដោះលែងមុខសញ្ញានារី Sajida
Al Rishawi ដែលកំពុងត្រូវ Jordan ចាប់ខ្លួន។

        ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រដ្ឋាភិបាលជប៉ុននិងប្រទេស​ជាច្រើន
លើពិភពលោកបានថ្កោលទោសយ៉ាងពេញទំហឹងអំពើររបស់ IS ទន្ទឹម​នឹងនោះ
សំណូមពរដោះលែងលោក Kenji Goto ដ៏ដូចជាចំណាប់ផ្សេងៗ​ទៀត​ដែលកំពុងត្រូវ IS
ឃុំខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ