IS បានទន្ទ្រានកាន់កាប់៣០%នៃទីរួមខេត្ត Kobani របស់ស៊ីរី
|
IS បានទន្ទ្រានកាន់កាប់៣០%នៃទីរួមខេត្ត Kobani របស់ស៊ីរី (internet) |
Vovworld-ក្នុងសេចក្តីប្រកាសមួយនាថ្ងៃទី៩តុលា បញ្ជាការដ្ឋានកណ្ដាល
អាមេរិកបានឲ្យដឹងថា កងទ័ពនៃប្រទេសនេះបានអនុវត្តការវាយប្រហារតាមជើងអាកាសចំនួន៥នៅជិតទីរួមខេត្ត Kobani របស់ស៊ីរីក្នុងរយៈពេល២ថ្ងៃកន្លងមក
ទន្ទឹមនឹងនោះអះអាងថាកំលាំងជន Kurd នៅទីនេះបានត្រួតពិនិត្យភាគច្រើននៃទីរួមខេត្តនេះនិងកំពុងប្រយុទ្ធប្រឆាំងនឹងកំលាំង IS។ ក្នុងពេលជាមួយគ្នានោះអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) បានប្រកាសថា បណ្ដាជនប្រដាប់អាវុធ
IS បានត្រួតពិនិត្យជាង៣០%នៃទីរួមខេត្ត Kobani រួមមានដំបន់ភាគខាងកើត និង
ភាគខាងត្បូងនិងកំពុងឈានទៅភាគខាងលិចទៀត។ នាថ្ងៃដដែល សម្ព័ន្ធភាព
អន្តរជាតិប្រឆាំង IS ដោយអាមេរិកដឹកនាំបានដំណើរការវាយប្រហារតាមជើង
អាកាស២លើកតម្រង់ទៅលើទីតាំងរបស់ IS នៅភាគខាងលិច Kobani៕