IS បានសារភាពថាបានធ្វើការវាយប្រហារ​ចំនួន​ពីរលើកថ្មីៗនេះនៅអ៊ីរ៉ង់

(VOVWORLD) - អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) កាលពីថ្ងៃទី ៤ ខែមករា បានសារភាពថា ខ្លួនបានធ្វើសកម្មភាពបំផ្ទុះចំនួនពីរលើកជាប់ៗគ្នា ដែលបណ្តាលឲ្យមនុស្សជិត ១០០ នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួសនៅក្នុងពិធីមួយក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីរំលឹកដល់ឧត្តមសេនីយ៍ Qassem Soleimani ដែលបានបាត់បងជីវិតនៅក្នុងការវាយប្រហារដោយយន្តហោះដ្រូនរបស់អាមេរិក កាលពីឆ្នាំ២០២០។ 

សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងដោយ IS នៅលើបណ្តាញ Telegram របស់អង្គការនេះ។

IS បានសារភាពថាបានធ្វើការវាយប្រហារ​ចំនួន​ពីរលើកថ្មីៗនេះនៅអ៊ីរ៉ង់ - ảnh 1សាកសពជនរងគ្រោះក្នុងការបំផ្ទុះនៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធមេបញ្ជាការជាន់ខ្ពស់នៃកម្លាំង IRGC នៅក្នុងទីក្រុង Kerman ថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៤។ រូបថត៖ AFP/TTXVN

នៅថ្ងៃដដែលនោះ រដ្ឋាភិបាលអ៊ីរ៉ង់បានប្រកាសកាលពី ថ្ងៃទី ៤ ខែមករា ជាថ្ងៃកាន់ទុក្ខជាតិ ដើម្បីរំលឹកដល់អ្នកបាត់បងជីវិតនៅក្នុងការបំផ្ទុះទាំងពីរខាងលើ។ អាជ្ញាធរអ៊ីរ៉ង់បានហៅការវាយប្រហារនេះជាការវាយប្រហារភេរវកម្ម។ ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) កាលពីថ្ងៃទី ៤ ខែមករា បានចេញសេចក្តីប្រកាសថ្កោលទោសការវាយប្រហារចំនួនពីរនៅអ៊ីរ៉ង់។ សេចក្តីប្រកាសរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបញ្ជាក់យ៉ាងច្បាស់ថា ចាំបាច់ត្រូវកំណត់ទំនួលខុសត្រូវចំពោះជនល្មើស អ្នកដែលរៀបចំ ផ្តល់ហិរញ្ញប្បទាន និងការឧបត្ថម្ភដល់អំពើភេរវកម្មដ៏គួរឱ្យស្អប់ខ្ពើមទាំងនេះ ហើយនាំយកពួកគេទៅកាត់ទោស៕


ប្រតិកម្មទៅវិញ

ផ្សេងៗ