IS ប្រកាសថាសម្លាប់ចំណាប់ខ្មាំងជប៉ុនប៉ុន្តែតូក្យូបដិសេធព័ត៌មាននេះ

IS ប្រកាសថាសម្លាប់ចំណាប់ខ្មាំងជប៉ុនប៉ុន្តែតូក្យូបដិសេធព័ត៌មាននេះ - ảnh 1
ចំណាប់ខ្មាំងជប៉ុនពីរនាក់ត្រូវ IS ចាប់ឃុំ (រូបថតៈ AP)


(VOVworld)-រដ្ឋាភិបាលជប៉ុនកំពុងខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីរំដោះ ចំណាប់ខ្មាំងនិងអះអាងថា ព័ត៌មានដែលប្រកាសនារសៀលថ្ងៃទី២៣មករាគឺមិន
ពិតទេ។ទំព័រ news24.jp របស់ជប៉ុនបានជូនដំណឹងថា តាមកាលបរិច្ឆេត គឺម៉ោង
២’៥០នាទីរសៀលថ្ងៃទី២៣មករា ម៉ោងជប៉ុន លើទំព័រវែបរបស់អង្គការរដ្ឋ អ៊ីស្លាម
ស្វ័យប្រកាស IS បានចុះផ្សាយសារ១មានខ្លឹមសារថា៖ បានអនុវត្តនូវកិច្ចការដែល
ត្រូវធ្វើ។ នាយករដ្ឋមន្ត្រីជប៉ុននៅតែស្ទាក់ស្ទើ។ ប្រជាជនជប៉ុនមិនទាន់ដឹងអ្វីទាំង
អស់។ ចិត្តមេត្តាធម៌ចំពោះចំណាប់ខ្មាំងទាំងពីរនាក់គ្មានឡើយ។

        ប៉ុន្តែ ក្រោយប៉ុន្មាននាទី ក្នុងការឆ្លើយសំភាសលើទូរទស្សន៍ជប៉ុនក្រសួងការ
ប្រទេសជប៉ុនបានអះអាងថា ព័ត៌មានពោលខាងលើមិនពិតទេ និងត្រឹមតែជា
ព័ត៌មានរបស់ជន​ដែលគាំទ្រ IS តែប៉ុណ្ណោះ។ មុនកាលបិចេ្ឆតរបស់ IS ចំពោះ
វាសនារបស់ចំណាប់ខ្មាំងជប៉ុន នាវេលាម៉ោង១តាមម៉ោងជប៉ុន គណៈកម្មា ធិការសន្តិសុខជប៉ុនបានបើកកិច្ចប្រជុំបន្ទាន់ ដោយមានការចូលរួមរបស់នាយក រដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំជប៉ុនមួយចំនួនទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ