IS ប្រើប្រាស់គ្រួសារជាង ៤០០០ គ្រួ ធ្វើជាខែលរស់នៅខេត្ត Anba

(VOVWORLD) -មជ្ឈដ្ឋានមន្ត្រីខេត្ត Anba របស់អ៊ីរ៉ាក់បានឲ្យដឹងថា គ្រួសារជាង ៤០០០គ្រួនៅប៉ែកខាងលិចខេត្តនេះកំពុងត្រូវខ្មាន់កាំភ្លើងនៃក្រុមភេរវកម្មនៃអង្គការដ្ឋឥស្លាមស្វ័យប្រកាស (IS)
IS ប្រើប្រាស់គ្រួសារជាង ៤០០០ គ្រួ ធ្វើជាខែលរស់នៅខេត្ត Anba - ảnh 1 IS ប្រើប្រាស់គ្រួសារជាង ៤០០០ គ្រួ ធ្វើជាខែលរស់នៅខេត្ត Anba

មជ្ឈដ្ឋានមន្ត្រីខេត្ត Anba របស់អ៊ីរ៉ាក់បានឲ្យដឹងថា គ្រួសារជាង ៤០០០គ្រួនៅប៉ែកខាងលិចខេត្តនេះកំពុងត្រូវខ្មាន់កាំភ្លើងនៃក្រុមភេរវកម្មនៃអង្គការដ្ឋឥស្លាមស្វ័យប្រកាស (IS) ឡោមព័ទ្ធ និងប្រើប្រាស់ជាខែលរស់។ ក្នុងចំណោមគ្រួសារជាង ៤០០០ គ្រួ ទាំងនេះ ភាគច្រើនជាមនុស្សចាស់ជរា ស្ត្រី និង កុមារ ទន្ទឹមនឹងនោះ ជនស៊ីវិលរាប់សិបនាក់ត្រូវបានសម្លាប់ដោយសារ គេសង្ស័យថាជាចារកម្មរបស់កងកម្លាំងអ៊ីរ៉ាក់ឬសហការជាមួយពួកសកម្មប្រយុទ្ធកុលសម្ព័ន្ធ។ មជ្ឈដ្ឋានមន្ត្រីអ៊ីរ៉ាក់បានឲ្យដឹងថែមទៀតថា នាបច្ចុប្បន្ន កងទ័ពនៃប្រទេសនេះមិនអាចអនុវត្តការវាយប្រហារដើម្បីរំដោះតំបន់ប៉ែកខាងលិចខេត្ត Anba បានឡើយ ដោយសារការប្រយុទ្ធនៅទីក្រុង Mosul មិនទាន់បានបញ្ចប់នៅឡើយ។

មុននោះ កងកម្លាំងរដ្ឋាភិបាលបានដណ្ដើមយកវិញនូវការគ្រប់គ្រងនៅបណ្ដាទីក្រុងធំបំផុតនៃខេត្ត Anba ដូចជា Fallujah  Ramadi និងកន្លែងផ្សេងៗទៀត។ ប៉ុន្តែ បណ្ដាទីរួមស្រុកនៅប៉ែកខាងលិចខេត្ត Anba ដូចជា៖ Annah  Qaim   និង Rawa នៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ IS ចាប់ពីឆ្នាំ ២០១៤ មក ខណៈដែលពួកគេបានប្រកាសបង្កើត “ព្រះរាជាណាចក្រឥស្លាម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ