IS ប្រើប្រាស់អាវុធគីមីនៅអ៊ីរ៉ាក់
|
IS ប្រើប្រាស់អាវុធគីមីនៅអ៊ីរ៉ាក់ (VNA) |
(VOVworld) – អភិបាលរងទីក្រុង Mosul នៅខេត្ត Nineveh ប៉ែកខាងជើងអ៊ីរ៉ាក់
លោក Hossain Hajem បានឲ្យដឹងថា៖ នាថ្ងៃទី ១៤ សីហា ភេរវជនចំណុះអង្គការ
រដ្ឋឥស្លាមស្វ័យប្រកាស IS បានប្រើប្រាស់បណ្ដាអាវុធគីមីពុលក្នុងការវាយប្រហារ
ទៅលើជនស៊ីវិលនៅភូមិមួយប៉ែកខាងជើងប្រទេសនេះ។ តាមលោក Hajem ឲ្យ
ដឹងថែមទៀតថា៖ ជនស៊ីវិលយ៉ាងហោចណាស់ចំនួន ១៧ នាក់ ក្នុងនោះភាគ
ច្រើនគឺនារីនិងកុមារជួបបញ្ហាខាងប្រដាប់ដកដង្ហើមបន្ទាប់ពី IS បាញ់កាំភ្លើង
ធំទៅ លើភូមិ Osija ប៉ែកខាងត្បូងជាយទីក្រុង Mosul ។ តាមលទ្ធផលនៃការ
ធ្វើស៊ើប អង្កេតដំបូងថា៖ កាំភ្លើងធំមានឧស្ម័ន្ធក្ល័រជាជាតិគីមីពុលមួយដែល
ត្រូវបានហាម ឃាត់តាមអនុសញ្ញាស្តីពីអាវុធគីមី (CWC) ឆ្នាំ ១៩៩៧។ មន្ត្រីរូប
នេះបានឲ្យដឹង ថែមទៀតថា៖ IS បានវាយប្រហារដោយកាំភ្លើងធំទៅលើភូមិ
មួយចំនួនទៀត ក្នុង អំឡុង ២៤ ម៉ោងកន្លងទៅ ដែលធ្វើឲ្យមនុស្សចំនួន ៣
នាក់ត្រូវស្លាប់និង ៤ នាក់ ទៀតរងរបួស៕