IS ប្រហារជីវិតពលរដ្ឋស៊ីរីរាប់រយនាក់

IS ប្រហារជីវិតពលរដ្ឋស៊ីរីរាប់រយនាក់ - ảnh 1
បុគ្គលិកស៊ីវិលថែទាំកុមាម្នាក់ទទួលរងរបួសក្នុងការប៉ះទង្គិចគ្នារវាងកងកម្លាំងរដ្ឋាភិបាលស៊ីរីជាមួយក្រុមឧទ្ទាម IS (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី១៧ មករា ក្រុមឧទ្ទាមនៃអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស
បានសម្លាប់ពលរដ្ឋស៊ីរីចំនួន៣០០នាក់ក្នុងការវាយប្រហារទៅលើទីក្រុង Deir al-
Zor និងតំបន់ជុំវិញ។ជនរងគ្រោះភាគច្រើនគឺជនចាស់ជរា នារីនិងកុមា។បន្ទាប់ពី
ការសម្លាប់រង្គាលពោលខាងលើ រដ្ឋាភិបាលស៊ីរីបានថ្កោលទោសយ៉ាងខ្លាំងក្លាទៅ
លើ IS។នាយករដ្ឋមន្រ្តីស៊ីរីលោក Wael Al Halqi បានសង្កត់ធ្ងន់ ថា ការទទួលខុស
ត្រូវក្នុងរឿងហេតុនេះគឺចំណុះប្រទេសទាំងឡាយដែលមានសកម្មភាពឧបត្ថម្ភ
សំរាប់ពួកភេរវករ ព្រមទាំងអះអាងថា នឹងកំទិច IS នៅលើដែនដីស៊ីរីយ៉ាងឆាប់
 រហ័ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ