IS ផ្សាយ video សម្លាប់ជនសាសនាកាតូលិកដើមកំណើតអេហ្ស៊ីប

IS ផ្សាយ video សម្លាប់ជនសាសនាកាតូលិកដើមកំណើតអេហ្ស៊ីប - ảnh 1
ISផ្សាយ videoសម្លាប់ជនសាសនាកាតូលិកដើមកំណើតអេហ្ស៊ីប
(រូបថតៈ អ៊ីនធើណែត)


(VOVworld)-នាថ្ងៃទី១៥កុម្ភៈ ក្រុមរដ្ឋអ៊ីស្លាម(IS)ស្វ័យប្រកាសនៅលីប៊ីបាន
ផ្សាយខ្សែvideo មួយលើបណ្តាញ Internet ដោយបញ្ជាំងការសម្លាប់ជន
សាសនាកាតូលិកដើមកំណើតអេហ្ស៊ីប ចំនួន២១នាក់ ដែលត្រូវកម្លាំងនេះ
ចាប់ ឃុំខ្លួននៅលីប៊ីនាខែមករាមុននេះ។ ក្នុងប្រតិកម្មរបស់ខ្លួន ប្រធានា
ធិបតីអេហ្ស៊ីប លោក Abdel Fattah al-Sisi បានបើកកិច្ចប្រជុំបន្ទាន់ជាមួយ
ស្ថាប័នសន្តិសុខជាតិ ដោយមានការចូលរួមរបស់រដ្ឋមន្ត្រីការពារជាតិ រដ្ឋ
មន្ត្រីមហាផ្ទៃ បណ្តាមេ បញ្ជាការកងទ័ព និងទីប្រឹក្សាសន្តិសុខរបស់លោក
Sisi ផងដែរ។ ប្រធានា​ធិបតីអេហ្ស៊ីបបានប្រកាសថា នឹងកាន់ទុក្ខ៧ថ្ងៃ ព្រម
ទាំងឲ្យដឹងថា អេហ្ស៊ីបនឹង តបតវិញដោយសមស្របដើម្បីផ្តន្ទាទោសពួក
ឃាតករនេះ។ សមាគម សាសនាកាតូលិកអេហ្ស៊ីបបានសម្តែងជំនឿជាក់
ថា ជនល្មើសនឹងត្រូវនាំមកកាត់ទោស ហើយបញ្ចាក់ថា ជនរងគ្រោះជាជន
សាសនាកាតូលិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ