IS វាយប្រហារទៅលើនាវានៃកងទ័ពជើងទឹករបស់អេហ្ស៊ីប
|
IS វាយប្រហារទៅលើនាវានៃកងទ័ពជើងទឹករបស់អេហ្ស៊ីប (Image: VNA) |
(VOVworld) – កងទ័ពអេហ្ស៊ីបបានឲ្យដឹងថា៖ នាវាយាមល្បាតកងទ័ពជើងទឹកនៃ
ប្រទេសនេះបានឆាបឆេះក្នុងការប៉ះទង្គិចជាមួយកំលាំងពួកឧទ្ទាមនៅឧបទ្វីប
ស៊ីណាយ នាថ្ងៃទី ១៦ កក្កដា។ ក្រុមអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) បាន
ទទួលខុសត្រូវដំណើរការវាយប្រហារពោលខាងលើ។ មុននោះ នាថ្ងៃទី ១៥
កក្កដា បណ្ដាទាហានអេហ្ស៊ីបបានទប់ស្កាត់ការវាយប្រហារដោយព្រែកជីក
អត្តឃាតតម្រង់ទៅលើមូលដ្ឋានយោធាស្ថិតនៅកណ្ដាលទីក្រុងគែរនិង
កាណាល់ Suez។ សាខា IS ប្រចាំនៅអេហ្ស៊ីបក៏បានប្រកាសឈរនៅខាង
ក្រោយការវាយ ប្រហារនេះ ផងដែរ៕